ចូលរួមទស្សនាបាល់ទាត់លីគកំពូលកម្ពុជាផ្ទាល់នៅកីឡដ្ឋាន មានឱកាសឈ្នះរង្វាន់ម៉ូតូពីក្រុមហ៊ុនម៉ូតូ Suzuki Cambodia
ពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ Cambodian Premier League ឆ្នាំ២០២២ សប្តាហ៍ទី២០ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ខាងមុខនេះ។
ចំពោះអ្នកគាំទ្រដែលចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋាន អាចនឹងមានឱកាសឈ្នះម៉ូតូដ៏ស្រស់ស្អាត ពីក្រុមហ៊ុនម៉ូតូ Suzuki Cambodia នៅអំឡុងពេលសម្រាកវគ្គទី១ គ្រប់ការប្រកួតទាំង៤ដូចជាកីឡាដ្ឋាន Cambodia Airways, កំពង់ស្ពឺ, ស្តាតចាស់ និងកីឡដ្ឋានស្វាយរៀង។
សម្រាប់កម្មវិធីប្រកួតសប្តាហ៍ទី២០៖
- បឹងកេត vs គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន Cambodia Airway វេលាម៉ោង ៣:៤៥នាទីរសៀល
- ព្រះខ័នរាជស្វាយរៀង vs អង្គរថាយហ្គឺរ នៅកីឡដ្ឋានស្វាយរៀង វេលាម៉ោង ៦:៣០នាទីល្ងាច
- Tiffy Army vs វិសាខា នៅកីឡដ្ឋានស្តាតចាស់ វេលាម៉ោង ៦:៣០នាទីល្ងាច
- ណាហ្គារើលដ៍ vs ភ្នំពេញក្រោន នៅកីឡដ្ឋានកំពង់ស្ពឺ វេលាម៉ោង ៦:៣០នាទីល្ងាច។
តារាងចំណាត់ថ្នាក់បណ្តោះអាសន្នគិតត្រឹមសប្តាហ៍ទី១៩៖