Mohamed Salah ធ្វើបានកំណត់ត្រាពិសេសមួយនៅ UCL
ខ្សែបម្រើប្រយុទ្ធ Mohamed Salah សាងបានកំណត់ត្រាជាកីឡាករទាត់បញ្ចូលទី Hat-Trick លឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ UCL ក្រោយជួយ Liverpool ឈ្នះ Ranger ៧-១។
ក្នុងការប្រកួតលេងបាន១៧នាទី ខ្សែបម្រើប្រយុទ្ធ Scott Arfield រកបានគ្រាប់នាំមុខឲ្យ Ranger ប៉ុន្តែនាទីបន្តបន្ទាប់ត្រូវបានហង្សក្រហមវាយបកវិញដល់ទៅ៧គ្រាប់។ ខ្សែប្រយុទ្ធ Roberto Firmino ធ្វើបាន២គ្រាប់ម្នាក់ឯងជាប់គ្នា ខណៈ Darwin Nunez ជាអ្នកសម្រេចបានគ្រាប់ទី៣។
Salah ដែលប្ដូរចូលជំនួស Nunez នៅវគ្គទីពីររកបានគ្រាប់បាល់៣គ្រាប់ផ្ទួនៗត្រឹមតែ៦នាទីប៉ុណ្ណោះ ធ្វើឲ្យគេក្លាយជាកីឡាករទាត់បញ្ចូលទី Hat-Trick លឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ UCL។ គ្រាប់ចុងក្រោយរបស់ក្រុមលោក Klopp ធ្វើបានដោយកីឡាករ Elliott។
ជ័យជម្នះនេះ Liverpool ឈរនៅលេខ២ក្នុងតារាងពិន្ទុពូល A គម្លាតក្រោមក្រុមកំពូលតារាង Napoli ៣ពិន្ទុ។ Ajax ស្ថិតនៅលេខ៣ ខណៈ Ranger នៅបាតតារាងគ្មានពិន្ទុរាប៕