បឹងកេត ប៉ះ វិសាខា នៅវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup ថ្នាក់ជាតិឆ្នាំ ២០២២
ក្លិបបាល់ទាត់វិសាខា ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២២ ក្រោយយកឈ្នះភ្នំពេញក្រោន ២-១ នៅជំនួបជើងទី២ នៅកីឡដ្ឋានព្រីសន៍ កាលពីយប់ថ្ងៃទី១២ ខែតុលា (សរុបទាំង២ជើង វិសាខា ឈ្នះ ភ្នំពេញក្រោន ៤-២)។
ចាប់តាំងពីពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ មក ហើយមានតែភ្នំពេញក្រោនប៉ុណ្ណោះ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៣ឆ្នាំជាប់ៗគ្នា ២០០៨, ២០០៩ និង ២០១០។ ខណ:ពេលនេះវិសាខាធ្វើបានដូចគ្នា ២០២០, ២០២១ និង ២០២២។
ចំណែកឯបឹងកេត ក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រដូចគ្នា ក្រោយយកឈ្នះអគ្គិសនីកម្ពុជា ២-០ នៅជំនួបជើងទី២ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា។ សរុបទាំង២ជើង បឹងកេត ឈ្នះ អគ្គិសនីកម្ពុជា ៥-០។
ដូច្នេះក្លិបបាល់ទាត់បឹងកេត នឹងត្រូវជួប វិសាខា ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខណ:ទីលានមិនទាន់កំណត់នោះទេ រង់ចាំគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC ជាអ្នកសម្រេច៕