កីឡាករចំនួន៣រូបកំពុងប្រជែងតំណែង Top Scorers ពាន សម្តេចវគ្គ៤ក្រុមចុងក្រោយ
ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ ជើងឯកថ្នាក់ជាតិវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នឹងចាប់ផ្តើមនៅរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។
ខាងក្រោមនេះគឺជាកម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត «សប្តាហ៍ទី២៥»៖
– អគ្គិសនីកម្ពុជា VS បឹងកេត នៅកីឡដ្ឋានអគ្គិសនី វេលាម៉ោង៣:០០នាទីរសៀល
– វិសាខា VS ភ្នំពេញក្រោន នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៦:៣០នាទីរសៀល។
ខណ: កែវ សុខផេង របស់វិសាខា ស្ថិតក្នុងបញ្ជីកីឡាករទាត់បញ្ចូលទីច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី២១ វគ្គ៨ក្រុមចុងក្រោយ ជើងទី១ ចំនួន៥គ្រាប់។
រីឯកីឡាករស៊ុតបញ្ចូលទី ៤គ្រាប់ មានចំនួន២រូប៖
– ស៊ិន កក្កដា សមាជិកក្លិបបាល់ទាត់វិសាខា
– ម៉ាត់ នូរុណ សមាជិកក្លិបបាល់ទាត់បឹងកេត។
កីឡាករស៊ុតបញ្ចូលទី ៣គ្រាប់ មានចំនួន១រូប៖
– ណារ៉ុង កក្កដា សមាជិកក្លិបបាល់ទាត់ Tiffy Army FC។
ខាងក្រោមនេះគឺជាកីឡាករស៊ុតបញ្ចូលទី ២គ្រាប់ មានដូចជា៖
– លី មស្លីម សមាជិកក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ
– នុប តុលា សមាជិកក្លិបបាល់ទាត់ណាហ្គារើលដ៍
– សាន បូរ៉ា សមាជិកក្លិបបាល់ទាត់កោះកុង អេហ្វស៊ី
– ឈួត ស៊ិនទៀង សមាជិកក្លិបបាល់ទាត់អគ្គិសនីកម្ពុជា
– សារី តៃម៉ូ សមាជិកក្លិបបាល់ទាត់កោះកុង អេហ្វស៊ី
– សារ៉េត គ្រីយ៉ា សមាជិកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
– សំអុល ទីណា សមាជិកក្លិបបាល់ទាត់ភ្នំពេញក្រោន៕