Max Verstappen ក្លាយជាម្ចាស់ជើងឯក Formula 1 ឆ្នាំ២០២២ ខណ:ការប្រកួតនៅសល់៤ទីលានទៀត
Max Verstappen ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ប្រណាំងរថយន្ត Formula One ឆ្នាំ២០២២ ទាំងនៅសល់ការប្រកួត៤ទីលានទៀត។ Verstappen របស់ក្រុម Red Bull ការពារតំណែងជើងឯករបស់ខ្លួនបាន ក្រោយឈ្នះការប្រណាំងនៅកម្មវិធី Japanese Grand Prix ប្រទេសជប៉ុន នៅថ្ងៃទី៨ ខែតុលា។
នាការប្រណាំងនៅទីលានទី១៩ ម្ចាស់ការពារជើងឯក Verstappen អាចដណ្តើមបានជ័យជន្នះជាលើកទី១២របស់ខ្លួន ដោយប្រជែងឈ្នះមិត្តរួមក្រុម Sergio Perez និង Charles Leclerc របស់ក្រុម Ferrari ។ អ្នកប្រណាំងសញ្ជាតិហូឡង់រូបនេះ ប្រើថេរវេលា ៣ម៉ោង ១នាទី និង៤៤វិនាទី ក្នុងទីលានប្រណាំងដែលមានភ្លឿងធ្លាក់ខ្លាំង។
ជ័យជម្នះនៅជប៉ុននេះ បានជួយ Verstappen ក្លាយជាជើងឯក F1 រដូវកាល២០២២នេះតែម្តង ដោយសាររូបគេមានពិន្ទុនាំមុខដាច់ក្នុងតារាង។ ឆ្លងកាត់ការប្រណាំង១៩លើក Verstappen វ័យ២៥ឆ្នាំ រកបាន៣៦៦ពិន្ទុ នាំមុខ Perez ដែលឈរលេខ២ រហូតដល់១១១៣ពិន្ទុ ខណៈការប្រណាំងសល់៤លើកទៀតប៉ុណ្ណោះ។
Verstappen ក៏បានក្លាយជាកីឡាករ១៧ ដែលឈ្នះពានរង្វាន់ប្រណាំងរថយន្តពិពលោក ឬកាំជ្រួចលើផ្ទៃរៀបចាប់ពី២លើកផងដែរ។
សម្រាប់ផ្នែកគ្រឿងម៉ាស៊ីនវិញ ក្រុមប្រណាំង Red Bull របស់ Verstappen និង Perez ក៏មានភាគរយខ្ពស់ដើម្បីគ្រងជើងឯក F1 រដូវកាលនេះផងដែរ។ គិតត្រឹមពេលនេះ Red Bull នាំមុខដាច់ក្នុងតារាង F1 ដោយរកបាន៦១៩ពិន្ទុ នាំមុខក្រុមលេខ២ Ferrari ដល់ទៅ១៦៥ពិន្ទុ។ Mercedes រក្សាចំណាត់ថ្នាក់លេខ៣ ដដែល ដោយរកបាន៣៨៧ពិន្ទុ៕