FC Sports logo

បាល់ទះ


បាល់ទះ

កីឡាករបាល់ទះក្រុមជម្រើសជាតិថៃចំនួន២រូប យល់ព្រមចូលរួមជាមួយក្លិបបាល់ទះវៀតណាម

7 months ago
7 months ago

កីឡាករបាល់ទះក្រុមជម្រើសជាតិថៃចំនួន២រូប យល់ព្រមចូលរួមជាមួយក្លិបបាល់ទះវៀតណាម

បាល់ទះ
យោងតាមការចុះផ្សាយរបស់ ASEAN Volley Gossips បានឲ្យដឹងថាក្លិបបាល់ទះ​ Ha Tinh របស់ប្រទេស​វៀតណាម​ សម្រេច​នាំយក​កីឡាករ​វ័យក្មេង​​ Napadet Bhinijdee​ របស់ក្រុមជម្រើសជាតិថៃ​ ដែល​បង្ហាញ​ភាព​លេច​ធ្លោ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១​ នៅ​ទីក្រុង​ ហាណូយ​ កកាលពីពេលថ្មីៗ​ ចូលរួម​កក្នុង​ក្លិប​ខ្លួន។ កីឡាករ Napadet Bhinijdee​ កើតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០២ មានកម្ពស់១.៩៤ម៉ែត្រ លេងឲ្យក្លិបបាល់ទះ Phitsanulok Volleyball Club របស់ប្រទេសថៃ មុនយល់ព្រមចូលរួមជាមួយ Ha Tinh។ ខណ:ម្ចាស់អាវលេខ២៥​ របស់ក្រុមជម្រើសជាតិថៃ​ Kissada Nilsawai គឺជាកីឡាករទី២ បន្ទាប់ពីកីឡាករ Napadet Bhinijdee​ យល់ព្រមចូលរួម​ជាមួយក្រុមបាល់ទះ Trang An Ninh Binh របស់វៀតណាម។ កីឡាករ Kissada Nilsawai កើតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩២ បច្ចុប្បន្នមានវ័យ៣០ឆ្នាំ និងកម្ពស់២.០២ម៉ែត្រ ប្រកបអាជីពនៅក្រុម Diamond Food VC មុនយល់ព្រមចូលរួមជាមួយ Trang An Ninh Binh។ គួរបញ្ជាក់ឲ្យដឹងថាកីឡាករ Kissada Nilsawai គឺជាកីឡាករទី១ដែលមានដើមកំណើតអាហ្រ្វិក ដែលអាចលេងឲ្យក្រុមបាល់ទះជម្រើសជាតិថៃ៕    ...