FC Sports logo
បាល់ទាត់

Juan Mata នឹងចាកចេញពីManchester United ដោយគ្មានតម្លៃខ្លួននារដូវក្តៅខាងមុខនេះ

7 months ago
7 months ago

Juan Mata នឹងចាកចេញពីManchester United ដោយគ្មានតម្លៃខ្លួននារដូវក្តៅខាងមុខនេះ

បាល់ទាត់
 ខ្សែបម្រើសញ្ជាតិអេស្ប៉ាញកីឡាករ Juan Mata នឹងចាកចេញពីបិសាចក្រហមManchester United ដោយគ្មានតម្លៃខ្លួនបន្ទាប់ពីកិច្ចសន្យាបានអស់សុពលភាពនារដូវក្តៅខាងមុខនេះ។ គួរបញ្ជាក់ផងដែរថាខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ៣៤ឆ្នាំ ដែលធ្លាប់ជួយឱ្យក្រុមគោក្រហមអេស្ប៉ាញឈ្នះពានរង្វាន់FIFA World Cup កាលពីឆ្នាំ២០១០ ត្រូវបានក្លិបបិសាចក្រហមបានចំណាយទឹកប្រាក់ប្រមាណ៣៧.១លានអឺរ៉ូដើម្បីទិញរូបគេពីក្លិបតោខៀវChelseaកាលពីឆ្នាំ២០១៤។ បន្ថែមពីនេះទៀតMata បានរកគ្រាប់បាល់បានចំនួន៥១គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនសរុបចំនួន២៨៥ប្រកួតជាមួយManchester United និង៧រដូវកាលចុងក្រោយនៅក្នុងក្របខ័ណ្ឌEnglish Premier League។ លើសពីនេះទៀត Mata ឈ្នះពានរង្វាន់ជាមួយក្រុមដែលមានមជ្ឈដ្ឋាននៅទីក្រុងManchester ៤រួមមានFA Cup កាលពីឆ្នាំ ២០១៦ និង Community Shield, League Cup និង Europa League ក្នុងរដូវកាល២០១៦-២០១៧៕...
បាល់ទាត់

ទីបំផុតReal Madrid បានបង្ហាញពីកំពូលខ្សែការពារចំណូលថ្មីរបស់ខ្លួនរូបនេះជាផ្លូវការ

7 months ago
7 months ago

ទីបំផុតReal Madrid បានបង្ហាញពីកំពូលខ្សែការពារចំណូលថ្មីរបស់ខ្លួនរូបនេះជាផ្លូវការ

បាល់ទាត់
បន្ទាប់ពីមានពាក្យចចាមរាមជាច្រើនអំពីការនាំយកកីឡាករចំណូលថ្មី ភ្លាមៗនេះក្លិបបាល់ទាត់អធិរាជស Real Madrid បានបង្ហោះសេចក្តីជូនដំណឹងជាផ្លូវការអំពីការនាំយកកំពូលខ្សែការពារសញ្ជាតិអល្លឺម៉ង់ ដែលជាកំផែងរឹងមាំនិងជាសមាជិករបស់ក្លិបតោខៀវChelsea គឺកីឡាករ  Antonio Rüdiger។ គួរបញ្ជាក់ផងដែរថា ការផ្ទេរខ្សែការពារដែលមានរហ័សនាមថាក្របីព្រៃរូបនេះពីតោខៀវChelsea មកកាន់Real Madrid គឺជាការផ្ទេរដែលគ្មានតម្លៃខ្លួន ដោយសារតែខ្សែការពារវ័យ២៩ឆ្នាំរូបនេះបានអស់សុពលភាពកិច្ចសន្យារបស់ខ្លួនជាមួយនឹងតោខៀវChelsea ហើយសម្រេចបន្តកិច្ចសន្យាថ្មីជាមួយនឹងម្ចាស់ជើងឯកទ្វីបអឺរ៉ុប១៤សម័យ Real Madrid រហូតដល់ឆ្នាំ២០២៦ ៕  ...
បាល់ទាត់

Pele ផ្ញើលិខិតរំភើបចិត្តទៅកាន់លោក Vladimir Putin ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន

7 months ago
7 months ago

Pele ផ្ញើលិខិតរំភើបចិត្តទៅកាន់លោក Vladimir Putin ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន

បាល់ទាត់
(បាល់ទាត់)៖​ ខណៈ​ជម្លោះកំពុង​ផ្ទុះ​ឡើង ​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុតគ្រប់ពេលវេលា គឺលោក Pele ​បានអំពាវនាវឱ្យលោកវ្ល៉ាឌីមៀ ពូទីន បញ្ចប់ការលុកលុយដ៏បង្ហូរឈាមរបស់រុស្ស៊ីលើអ៊ុយក្រែន។ អតីតកីឡាករសញ្ជាតិប្រេស៊ីលលោក Pele បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា៖ វ្ល៉ាឌីមៀ ពូទី! ថ្ងៃនេះ អ៊ុយក្រែនព្យាយាមបំភ្លេច យ៉ាងហោចណាស់រយៈពេល 90 នាទី នៅសោកនាដកម្មដែលលេបត្របាក់ប្រទេសរបស់ពួកគេ។ ការប្រជែងដណ្តើមយកកន្លែងមួយក្នុងការប្រកួត World Cup គឺជាកិច្ចការដ៏លំបាកមួយរួចទៅហើយ។ លោកបន្តថា ខ្ញុំចង់ប្រើការប្រកួតថ្ងៃនេះជាឱកាសមួយ ដើម្បីសុំអោយលោក(ពូទី) បញ្ឈប់ការឈ្លានពានលើអ៊ុយក្រែន ។ សង្រ្គាមនេះគឺមិននាំផលល្អនោះទេ និងមិនសមហេតុផលទាល់តែសោះ ហើយមិនបានបន្សល់អ្វីក្រៅពីការឈឺចាប់ និងការភ័យខ្លាចនោះទេ។ ដូច្នេះយើងត្រូវតែបញ្ឈប់វា៕  ...
បាល់ទាត់

Chiellini នឹង​ទៅ​លេង​នៅ​អាមេរិក​ក្នុង​​ក្លឹប​មួយ ក្រោយ​ចេញ​ពី Juventus

7 months ago
7 months ago

Chiellini នឹង​ទៅ​លេង​នៅ​អាមេរិក​ក្នុង​​ក្លឹប​មួយ ក្រោយ​ចេញ​ពី Juventus

បាល់ទាត់
ខ្សែ​ការពារ​ចាស់វស្សា​ Giorgio Chiellini គ្រោង​​ចុះ​កុងត្រា​ជាមួយ​ក្លឹប Los Angeles FC ​ស្ថិត​ក្នុង​លីគ​កំពូល​អាមេរិក Major League Soccer ​នៅ​​សប្ដាហ៍​នេះ ក្រោយ​ចាកចេញ​ពី​ក្លឹប Juventus។ខ្សែ​ការពារ​វ័យ​៣៧​ឆ្នាំ​ដែល​ជា​​កីឡាករ​បង្ហាញ​ខ្លួន​ឲ្យ​ Juventus បាន​ច្រើន​ជាង​គេ​លំដាប់​ទី​៣ បន្ទាប់​ពី Del Piero និង Gianluigi Buffon បាន​ប្រកាស​កាល​ពី​ដើម​​ខែ​មុន​ថា គេ​នឹង​ចាក​ចេញ​​ពី​ក្លឹប​ពេល​បញ្ចប់​រដូវ​កាល​នេះ។ ប្រភព​ពី Goal ឲ្យ​ដឹង​ថា Chiellini បាន​យល់​ព្រម​កុងត្រា​រយៈពេល​១៨​ខែ​ជាមួយ​ក្លឹប​ថ្មី Los Angeles FC។  Chiellini បាន​ចូលរួម​ជាមួយ Juventus កាល​ពី​ឆ្នាំ​២០០៤ ផ្ទេរ​ពី​ក្លឹប Livorno ដោយ​បាន​ជួយ​ក្លឹប​ឈ្នះ​ពាន Serie A ៩​សម័យ និង Italian Cup ៥​សម័យ។ ក្រៅ​ពី​ចេញ​ពី​ក្លឹប​ដែល​ធ្លាប់​លេង​ជា​យូរ​ឆ្នាំ កាល​ពី​ខែ​មុន ខ្សែ​ការពារ​​​កណ្ដាល​ដ៏​ល្អ​រូប​នេះ​​ក៏​បាន​ប្រកាស​ចូលនិវត្តន៍​ពី​ជម្រើស​ជាតិ​អ៊ីតាលី​ផង​ដែរ។ ជំនួប​អ៊ីតាលី​ចាញ់​អាហ្សង់ទីន​ ៣-០ ក្នុង​ពានរង្វាន់ Finalissima កាល​ពី​យប់​មិញ​គឺ​ជា​ការ​លេង​ចុង​ក្រោយ​របស់ Chiellini សម្រាប់​ជម្រើស​ជាតិ។ ​​លេង​ជិត​២០​រដូវ​កាល​ជាមួយ​ក្រុម​រហស្សនាម​សេះបង្កង់ Chiellini បង្ហាញ​ខ្លួន​បាន​៥៦១​ប្រកួត​គិត​គ្រប់​កម្មវិធី និង​រក​បាន​៣៦​គ្រាប់។ គេ​ធ្លាប់​ជួយ​ក្រុម​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ Champions League ​២ដង​ក្នុង​រដូវ​កាល​២០១៤-១៥ និង ២០១៦-១៧ ប៉ុន្តែ​សោកស្ដាយ​បាន​ត្រឹម​រង​ជើងឯក​ប៉ុណ្ណោះ៕ ​​...
បាល់ទាត់

ក្រុមលីគកំពូលជប៉ុន ប្រកាសនាំចូលកីឡាករថៃ Veerachart ក្នុងលក្ខខណ្ឌខ្ចីជើងពី BG Pathum United

7 months ago
7 months ago

ក្រុមលីគកំពូលជប៉ុន ប្រកាសនាំចូលកីឡាករថៃ Veerachart ក្នុងលក្ខខណ្ឌខ្ចីជើងពី BG Pathum United

បាល់ទាត់
យោងតាមការចុះផ្សាយរបស់ ASEAN FOOTBALL បានឲ្យដឹងថាក្រុមបាល់ទាត់ Cerezo Osaka សមាជិកលីគកំពូលរបស់ប្រទេសជប៉ុន បានយល់ព្រមចុះហត្ថលេខានាំយកខ្សែបម្រើ Chaowat Veerachart ក្នុងលក្ខខណ្ឌខ្ចីជើងពី BG Pathum United។   Chaowat Veerachart កើតនៅខេត្តឈៀងម៉ៃ ប្រទេសថៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៦ បច្ចុប្បន្នមានវ័យ២៥ឆ្នាំ មានកម្ពស់១ម៉ែត្រ៧៣ គឺជាថ្នាលយុវជនរបស់ក្រុមបាល់ទាត់ Montfort College និង Buriram United។   នៅឆ្នាំ ២០១៧ ខ្សែបម្រើ Chaowat Veerachart ត្រូវបានក្រុមបាល់ទាត់ BG Pathum United នាំចូលជាកីឡាករផ្លូវការក្នុងតម្លៃមិនបញ្ចេញមួយ ដោយអាចបង្ហាញខ្លួនលើទីលានបាន ១០៩ប្រកួត ស៊ុតបញ្ចូលទីបាន១១គ្រាប់ មុននឹងត្រូវបានក្រុម Cerezo Osaka ខ្ចីជើងទៅកាន់ J1 League លីគកំពូលរបស់ប្រទេសជប៉ុន។   រីឯក្រុមជម្រើសជាតិថៃ Veerachart ធ្លាប់ជាប់តាំងពីឈុតអាយុក្រោម ១៦ឆ្នាំ, ១៩ឆ្នាំ, ២១ឆ្នាំ, ២៣ឆ្នាំ មកម្ល៉េះ ខណ:ឈុតធំគេទើបតែជាប់ក្នុងឆ្នាំ ២០២២ នេះទេ ដោយបង្ហាញខ្លួនបាន ៣លើក ស៊ុតបាន១គ្រាប់ ក្រោមការដឹកនាំរបស់លោក Alexandré Pölking៕    ...
បាល់ទាត់

Ronaldo និង De Bruyne ស្ថឹត្តក្នុងចំណោមបេក្ខភាពកីឡាករឆ្នើមប្រចាំឆ្នាំរបស់អង់គ្លេស

8 months ago
8 months ago

Ronaldo និង De Bruyne ស្ថឹត្តក្នុងចំណោមបេក្ខភាពកីឡាករឆ្នើមប្រចាំឆ្នាំរបស់អង់គ្លេស

បាល់ទាត់
(បាល់ទាត់)៖ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្លឹបបីសាចក្រហម Manchester United និងខ្សែបម្រើ Kevin De Bruyne របស់ក្លឹបមេឃខៀវ Manchester City កាលពីថ្ងៃពុធ ត្រូវបានជាប់ឈ្មោះក្នុងចំណោមបេក្ខភាពទាំងប្រាំមួយរូប សម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាបាល់ទាត់អាជីពអង់គ្លេស។ កីឡាករ​ Kevin De Bruyne គឺជាម្ចាស់ពានរង្វាន់បច្ចុប្បន្ន ដោយបានឈ្នះវាពីររដូវកាលចុងក្រោយនេះ ខណៈដែល Ronaldo ក៏ធ្លាប់បានឈ្នះពានរង្វាន់នេះពីរដងផងដែរជាមួយ Manchester United កាលពីឆ្នាំ 2007 និង 2008 ។ គួរបញ្ជាក់ថា សម្រាប់បេក្ខភាពផ្សេងទៀតរួមមាន ខ្សែការពារ Virgil van Dijk, ខ្សែប្រយុទ្ធ Sadio Mane,​ ខ្សែប្រយុទ្ធ Mohamed Salah របស់ហង្សក្រហម Liverpool និងខ្សែប្រយុទ្ធ Harry Kane របស់ មាន់ខ្នាយមាស Tottenham Hotspur៕ ប្រភព៖ Reuter...
បាល់ទាត់

Lingard ជា​កីឡាករ​ត្រូវ​ចាក​ចេញ​ពី Man Utd បន្ទាប់​ពី Pogba

8 months ago
8 months ago

Lingard ជា​កីឡាករ​ត្រូវ​ចាក​ចេញ​ពី Man Utd បន្ទាប់​ពី Pogba

បាល់ទាត់
ក្លឹប Manchester United បាន​ប្រកាស​​ខ្សែ​បម្រើ​ប្រយុទ្ធ Jesse Lingard នឹង​ចាកចេញ​ពី​ក្លឹប​ដោយ​​គ្មាន​តម្លៃ​ខ្លួន ពេល​ដែល​កុងត្រា​របស់​គេ​អស់​នៅ​បញ្ចប់​ខែ​មិថុនា​នេះ។Lingard បាន​ចាប់​ផ្ដើម​អាជីព​របស់​ខ្លួន​ជាមួយ United និង​​បាន​រួមរស់​​នៅ Old Trafford ​ជាង​២០​ឆ្នាំ។ យ៉ាងណា ​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ ​គេ​មិន​សូវ​បាន​ស្ថិត​ជា​ជម្រើស​របស់​ក្រុម​ឡើយ និង​ត្រូវ​បាន​ឲ្យ​ក្លឹប West Ham United ខ្ចី​ជើង​កាល​ពី​រដូវ​កាល​២០២០-២១។កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​ត្រលប់​មក​កាន់ United វិញ​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​នៅ​តែ​មិន​សូវ​បាន​លេង​ដដែល​ ត្បិត​បាន​​​ពង្រឹង​និង​បង្ហាញ​សមត្ថភាព​ល្អ​នៅ West Ham។ រដូវ​កាល​២០២១-២២ នៅ​បិសាច​ក្រហម Lingard បង្ហាញ​ខ្លួន​ជា​​ជម្រើស​ដំបូង​បាន​តែ​២​ដង​គត់។ កាល​ពី​យប់​មិញ Man Utd បាន​ប្រកាស​ចែក​ផ្លូវ​​ជាមួយ Lingard ក្នុង​ថ្ងៃ​តែ​មួយ​​ពេល​ដែល​​ក្លឹប​បញ្ជាក់​ពី​ការ​ចាកចេញ​របស់ Paul Pogba។ Lingard ត្រូវ​បាន​កោះហៅ​ឡើង​មក​លេង​ក្នុង​ក្រុម​ធំ​របស់ United កាល​ពី​ឆ្នាំ​២០១១ ហើយ​គេ​ធ្លាប់​ត្រូវ​បាន​ខ្ចី​​ជើង​ទៅ​ក្លឹប​​នៅ​អង់គ្លេស​ជា​ច្រើន​​ដូច​ជា Leicester, Birmingham, Brighton និង Derby ជា​ដើម។ ជា​ច្រើន​រដូវ​កាល​ជាមួយ​បិសាច​ក្រហម កីឡាករ​សញ្ជាតិ​អង់គ្លេស​បាន​ជួយ​ក្រុម​ឈ្នះ​ពាន FA Cup, League Cup, Community Shield និង Europa League៕ ...
បាល់ទាត់

បារ៉ែន ធ្វើដំណើរដល់ទីក្រុងកូឡាឡាំពួរ ត្រៀមចូលរួមវគ្គជម្រុះជើងឯកប្រចាំទ្វីបអាស៊ី 2023 AFC Asian Cup ជុំទី៣

8 months ago
8 months ago

បារ៉ែន ធ្វើដំណើរដល់ទីក្រុងកូឡាឡាំពួរ ត្រៀមចូលរួមវគ្គជម្រុះជើងឯកប្រចាំទ្វីបអាស៊ី 2023 AFC Asian Cup ជុំទី៣

បាល់ទាត់
នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ក្រុមជម្រើសជាតិបារ៉ែន ក្រោមការដឹកនាំរបស់លោក Hélio Sousa បានធ្វើដំណើរដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមការប្រកួតវគ្គជម្រុះជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2023 AFC Asian Cup ជុំ​ទី៣។ ក្រុមជម្រើសជាតិបារ៉ែន ស្ថិតនៅពូល E ជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី,  បង់ក្លាដែស និង តូមិននីស្ថាន ខណ:ការប្រកួតគ្រោងនឹងចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ Bukit Jalil ។ កាលបរិច្ឆេទវគ្គជម្រុះជើង​ឯក​ប្រចាំ​ទ្វីបរបស់ក្រុមជម្រើសជាតិបារ៉ែន៖ – ប្រកួត​ទី១ ថ្ងៃ​ទី០៨ មិថុនា​ ២០២២ បារ៉ែន ប៉ះ បង់ក្លាដែស – ប្រកួត​ទី២ ថ្ងៃ​ទី​១១ មិថុនា ២០២២ បារ៉ែន ប៉ះ ម៉ាឡេស៊ី – ប្រកួត​ទី៣ ថ្ងៃ​ទី១៤ មិថុនា ២០២២ បារ៉ែន ប៉ះ​ តូមិននីស្ថាន ៕...
បាល់ទាត់

អាហ្សង់ទីន បំបាក់អ៊ីតាលី មិនអោយតដៃរួចលើកពាន 'Finalissima'

8 months ago
8 months ago

អាហ្សង់ទីន បំបាក់អ៊ីតាលី មិនអោយតដៃរួចលើកពាន 'Finalissima'

បាល់ទាត់
ក្រុមជម្រើសជាតិអាហ្សង់ទីន បានបំបាក់ក្រុមជម្រើសជាតិអ៊ីតាលីមិនអោយតដៃរួច ដោយបានយកឈ្នះក្នុងលទ្ធផល ៣-០ ចំពោះមុខអ្នកគាំទ្រ ៦៧០០០នាក់ ក្នុងកីឡដ្ឋាន Wembley របស់អង់គ្លេស កាលពីយប់មិញ​ នឹងបានលើកពាន Finalissima ។   ក្នុងតង់ទីមួយគ្រាប់កើតឡើងចំនួន២គ្រាប់ ពោលគឺរកបានដោយកីឡាករ Lautaro Martinez នាទី២៧ និង Angel di Maria នៅនាទី​៤៥+ ហើយលទ្ធផលបានបន្តរហូតដល់ចប់តង់ទី១។ លុះចូលដល់តង់ទី២​ ក្រុមទាំងពីបានសម្រុកគ្នាទៅមក ប៉ុន្តែមិនអាចធ្វើអ្វីគ្នាបាននោះទេ យ៉ាងណាមិញរៀបនឹងបញ្ចប់ការប្រកួតទៅហើយនោះ ពោលគឺនៅនាទី ៩០+ កីឡាករ Paulo Dybala បានស៊ុតបញ្ជូលទីគ្រាប់ទី៣​​​ ហើយបញ្ចប់ការប្រកួតគឺអាហ្សង់ទីន ដែលជាម្ចាស់ជើងឯក Copa America ​​បានបំបាក់អ៊ីតាលីដែលជាម្ចាស់ជើងឯក Euro ២០២០ ក្នុងលទ្ធផល៣-០។ គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញយប់មិញនេះ ក្រុមជម្រើសជាតិអាហ្សង់ទីន មិនទាន់ស្គាល់រស់ជាតិថាចាញ់នៅឡើយទេនៅ ៣២ប្រកួតចុងក្រោយនេះ៕  ...
បាល់ទាត់

ការប្រកួតរវាងManchester City និង Liverpool ក្នុងពានរង្វាន់Community Shield នឹងត្រូវធ្វើឡើងនៅទឹកដីរបស់Leicester City

8 months ago
8 months ago

ការប្រកួតរវាងManchester City និង Liverpool ក្នុងពានរង្វាន់Community Shield នឹងត្រូវធ្វើឡើងនៅទឹកដីរបស់Leicester City

បាល់ទាត់
រដូវកាលនេះការប្រកួតពានរង្វាន់ Community Shield រវាងមេឃខៀវ Manchester City និង ហង្សក្រហមLiverpool នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន King Power របស់Leicester City នៅថ្ងៃទី៣០ ខែ កក្កដា ខាងមុខនេះ។ ការប្រកួតត្រូវបានផ្លាស់ប្តូរពីកីឡដ្ឋានWembley ទៅកាន់កីឡដ្ឋាន King Power ដោយសារតែជាប់ធ្វើជាម្ចាស់ផ្ទះបាល់ទាត់នារី EURO 2022 វគ្គផ្តាច់ព្រ័តនៅទីនោះ។ គួរបញ្ជាក់ផងដែរថា សម្រាប់ពានរង្វាន់Community Shield កាលពីរដូវកាលមុន បញ្ចប់ទៅដោយលទ្ធផល Leicester City បានយកឈ្នះ១ទល់នឹង០ទៅលើមេឃខៀវManchester City កាលពីខែសីហាឆ្នាំមុន។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័តឆ្នាំនេះគឺធ្វើឡើងលឿនជាងសព្វមួយដង ក៏ព្រោះតែត្រូវរៀបចំការប្រកួតបាល់ទាត់ពិភពលោកនៅកាតាក្នុងអំឡុងខែវិច្ឆិកា និងធ្នូ។  ...
បាល់ទាត់

Vini Jr. ឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អបំផុតប្រចាំរដូវកាល២០២១-២០២២ នៃពានរង្វាន់UEFA Champions League

8 months ago
8 months ago

Vini Jr. ឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អបំផុតប្រចាំរដូវកាល២០២១-២០២២ នៃពានរង្វាន់UEFA Champions League

បាល់ទាត់
ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ សញ្ជាតិប្រេស៊ីលកីឡាករ​Vini Jr. បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំនៃUEFA Champions League បន្ទាប់ពីកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញទម្រង់លេង ទេពកោសល្យដ៏អស្ចារ្យ និងជាតួអង្គដ៏សំខាន់ ក្នុងការជួយឱ្យក្រុមអធិរាជសReal Madridអាចឈ្នះពានរង្វាន់កំពូលរបស់ទ្វីបអឺរ៉ុបលើកទី១៤របស់ខ្លួនក្នុងរដូវកាលនេះ។ ប្រុសម៉ៅ Vini Jr. រដូវកាលនេះស៊ុតបញ្ចូលទីបាន៤គ្រាប់ និង បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៦លើក នៅក្នុងចំណោម១៣ប្រកួតរបស់ខ្លួនក្នុងព្រឹត្តិការណ៍ UEFA Champions League។គួរបញ្ជាក់ផងដែរថាខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះគឺជាចលករដ៏សំខាន់ដែលជួយឱ្យReal Madrid ឈ្នះហង្សក្រហមLiverpool ក្នុងវគ្គផ្តាច់ព្រ័ត​UEFA Champions League កាលពីថ្មីៗនេះផងដែរដោយរូបគេបានស៊ុត​បញ្ចូលទីឱ្យReal Madrid យកឈ្នះដោយលទ្ធផល១ទល់នឹង០។...
បាល់ទាត់

ទីបំផុត ! Manchester United សម្រេចចែកផ្លូវគ្នាជាមួយ Paul Pogba ហើយ

8 months ago
8 months ago

ទីបំផុត ! Manchester United សម្រេចចែកផ្លូវគ្នាជាមួយ Paul Pogba ហើយ

បាល់ទាត់
នៅមុននេះបន្តិច ក្លឹបបីសាចក្រហម Manchester United បានប្រកាសថា ខ្សែបម្រើ Paul Pogba នឹងចាកចេញពីក្លឹប Manchester United នៅពេលដែលកុងត្រារបស់គេផុតកំណត់នៅដំណាច់ខែមិថុនាខាងមុខនេះ។ ក្លឹប Manchester United បានបញ្ជាក់​ថា កីឡាករ Paul Pogba នឹង​ចាក​ចេញ​ពី​ក្លឹប​នៅ​ចុង​ខែ​មិថុនា នៅ​ពេល​កុងត្រា​របស់​គាត់​ផុត​កំណត់។ យោងតាមរបាយការណ៍ កីឡាករសញ្ជាតិបារាំងរូបនេះ គ្រោងនឹងចាកចេញពី Man Utd ដោយមិនមានតម្លៃខ្លួន នៅពេលដែលកិច្ចសន្យារបស់លោកផុតកំណត់នៅចុងខែនេះ ហើយជាមួយនឹងការចាកចេញនេះ Juventus ជាក្រុមដែលមានភាគរយខ្ពស់ក្នុងការនាំយកកីឡាកររូបនេះ។   គួរបញ្ជាក់ថា សារព័ត៌មាន Manchester Evening News ក៏បាននិយាយកាលពីខែមីនាថា ក្លឹប Paris Saint-Germain បានដាក់សំណើរទៅកាន់កីឡាករសញ្ជាតិបារាំងរូបនេះ ដើម្បីនាំយកទៅកាន់ទីក្រុងប៉ារីស ខណៈពេលដែល Juventus ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាឡើងវិញនូវកីឡាករដែលពួកគេបានលក់ក្នុងតម្លៃឯតទគ្គកម្មពិភពលោកកាលពីឆ្នាំ 2016 ដល់ទៅ 89 លានផោន៕...
បាល់ទាត់

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ប្រកាសនាំចូលខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិទីម័រខាងកើត

8 months ago
8 months ago

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ប្រកាសនាំចូលខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិទីម័រខាងកើត

បាល់ទាត់
នាល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសអំពី កិច្ចព្រមព្រៀងនៃការចុះកិច្ចសន្យាជាមួយកីឡាករ Mouzinho Barreto de Lima ដែលជាកីឡាករពាក់អាវលេខ ១០ របស់ជម្រើសជាតិទីម័រខាងកើត។ Mouzinho កើតនៅថ្ងៃទី ២៦ កុម្ភះ ឆ្នាំ២០០២ បច្ចុប្បន្នមានវ័យ២០ឆ្នាំ មានកម្ពស់១. ៦៥ម៉ែត្រ និងលេងក្នុងតំណែងខ្សែប្រយុទ្ធ។ រូបគេគឺជាអតីតកីឡាកររបស់ក្រុម SLB Laulara កាលពីរដូវកាលមុន និងជាអ្នកទាត់បញ្ចូលទីបានច្រើនជាងគេប្រចាំរដូវកាល ២០២១ នៃលីគកំពូលទីម័រ។ ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះ ក៏ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើត លោក Fábio Magrão កោះហៅសម្រាប់ការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី ០២ ខែមិថុនា នេះផងដែរ៕​...
បាល់ទាត់

Gareth Bale បានសម្រេចចាកចេញពីទ្រនំដែលខ្លួនធ្លាប់រួមរស់ជិត១ទស្សវត្ស

8 months ago
8 months ago

Gareth Bale បានសម្រេចចាកចេញពីទ្រនំដែលខ្លួនធ្លាប់រួមរស់ជិត១ទស្សវត្ស

បាល់ទាត់
ខ្សែប្រយុទ្ធសញ្ជាតិវែលដែលល្បីខ្លាំងក្នុងរជ្ជកាលBBC កីឡាករ Gareth Bale បានដើរដល់ផ្លូវបំបែកជាមួយនឹងក្លិបអធិរាជស Real Madrid ជាផ្លូវការ ក្រោយឈ្នះពានUEFA Champions League កាលពីពេលថ្មីៗនេះ បើយោងតាមការបង្ហោះលើគណនីបណ្តាញសង្គមផ្លូវការរបស់ប្រធានក្រុមជម្រើសជាតិវែលរូបនេះ។ គួរបញ្ជាក់ផងដែរថា Gareth Bale បានចូលមករួមរស់ជាមួយគ្រួសារ Real Madrid កាលពីឆ្នាំ២០១៣ ពីTottenham Hot Spur និងទទួលបានសម្មិទ្ធផលជោគជ័យជាច្រើនតាមរយៈការប្រកបអាជីពរបស់ខ្លួនក្នុងរយៈពេល៩ឆ្នាំនៅលើទឹកដីអេស្ប៉ាញ ដោយខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះបានឈ្នះពានរង្វាន់UEFA Champions League ៥លើក , La Liga ៣លើក ,FIFA Club World Cup ៣លើក, UEFA Super Cup ៣លើក , Copa del Rey ១លើក និង Spanish Super Cup មួយលើក៕    ...
បាល់ទាត់

អាជ្ញាកណ្តាលថៃចំនួន៤រូប ត្រូវបានតែងតាំងដើម្បីកាត់សេចក្តី AFC U23 ASIAN CUP 2022

8 months ago
8 months ago

អាជ្ញាកណ្តាលថៃចំនួន៤រូប ត្រូវបានតែងតាំងដើម្បីកាត់សេចក្តី AFC U23 ASIAN CUP 2022

បាល់ទាត់
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានជ្រើសរើសលោកអាជ្ញាកណ្តាល ពីប្រទេសថៃចំនួន៤រូប ដឹកនាំការប្រកួតដើម្បីកាត់សេចក្តីក្នុងពានរង្វាន់ AFC U23 Asian Cup 2022 នៅប្រទេសអ៊ូសបេគីស្ថាន។ លោកអាជ្ញាកណ្តាលទាំង៤រូបមានដូចជា៖១). Sivakorn Pu-udom (អាជ្ញាកណ្តាល FIFA Elite)២). Mongkolchai Pechsri (អាជ្ញាកណ្តាល FIFA Elite) ៣). Rawut Nakrit (ជំនួយការអាជ្ញាកណ្តាល FIFA Elite) ៤). Thanet Chuchuen (ជំនួយការអាជ្ញាកណ្តាល FIFA Elite) ។ ពានរង្វាន់ AFC U23 Asian Cup 2022 ដែលប្រទេសអ៊ូសបេគីស្ថាន ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែមិថុនា ដោយមាន១៦ក្រុមចូលរួម បែងចែកជា៤ពូល។ ខណ:ក្រុមជម្រើសជាតិថៃ និងវៀតណាម ស្ថិតនៅពូល C ជាមួយគ្នារួមទាំង ម៉ាឡេស៊ី និងកូរ៉េខាងត្បូង៕ ...
បាល់ទាត់

Benzema ឈ្នះពានកីឡាករល្អបំផុតនៅ UCL រដូវកាលនេះ

8 months ago
8 months ago

Benzema ឈ្នះពានកីឡាករល្អបំផុតនៅ UCL រដូវកាលនេះ

បាល់ទាត់
ខ្សែប្រយុទ្ធរបស់ក្រុមអធិរាជស Real Madrid កីឡាករ Karim Benzema បានក្លាយជាកីឡាករល្អបំផុតនៃក្របខ័ណ្ឌ UEFA Champions League ប្រចាំរដូវកាល 2021/22 ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ ​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​រូប​សម្រាប់​ក្រុម Real Madrid ដោយរូបគេ​ជាកីឡាករដ៏សំខាន់ដែល​ជួយ​អោយក្លឹបនៅអេស្ប៉ាញមួយនេះ​ឈ្នះ​ពាន​អឺរ៉ុប​ជា​លើក​ទី 14 ហើយ​ជា​លើក​ទី​ប្រាំ​របស់ Bencema ផងដែរ ចាប់​តាំង​ពី​គេ​បាន​ចូល​រួមជាមួយក្លឹបនៅក្នុង​ឆ្នាំ 2009។  មិនតែប៉ុណ្ណោះ បុរសវ័យ ៣៤ឆ្នាំរូបនេះ ក្លាយជាអ្នកស៊ុតបញ្ជូលទីបានច្រើនបំផុតក្នុងក្របខ័ណ្ឌ Champions League ក្នុងរដូវកាលនេះផងដែរ ដោយរកគ្រាប់បាល់ សរុបចំនួន 15 គ្រាប់ ហើយវាជាលើកដំបូងក្នុងអាជីពរបស់គេ ដែលបានស្បែកជើងមាសក្នុងក្របខ័ណ្ឌនេះ។ អ្វីដែលគួរ​ឱ្យ​កត់​សម្គាល់នោះគឺ Bencema បានស៊ុត​បញ្ចូល​ទីហែតទ្រីត(hat trick) ​ចំនួន២ដង ពោលគឺ នៅវគ្គ១៦ ក្រុមចុងក្រោយជាមួយ Paris Saint-Germain និងវគ្គ៨ក្រុមចុងក្រោយជាមួយតោខៀវ Chelsea។  អតីតមិត្តរួមក្រុមរបស់ Cristiano Ronaldo រូបនេះ ពិតជាធ្វើបានល្អមែនទែននៅក្នុងរដូវកាលនេះ មិនថាតែក្នុងក្របខ័ណ្ឌ UCL ប៉ុណ្ណោះទេ ដោយរូបគេក៏បានជួយអោយក្រុមអធិរាជស Real Madrid លើកពានរង្វាន់ La Ligaផងដែរ៕  ...
បាល់ទាត់

យុវជន Hamburger SV ផ្លាស់ទៅកាន់លីគកំពូលម៉ាឡេស៊ី Sri Pahang អតីតក្រុម ចាន់ វឌ្ឍនាកា ក្នុងលក្ខខណ្ឌខ្ចីជើង

8 months ago
8 months ago

យុវជន Hamburger SV ផ្លាស់ទៅកាន់លីគកំពូលម៉ាឡេស៊ី Sri Pahang អតីតក្រុម ចាន់ វឌ្ឍនាកា ក្នុងលក្ខខណ្ឌខ្ចីជើង

បាល់ទាត់
ខ្សែបម្រើកូនកាត់អាល្លឺម៉ង់-ហ្វីលីពីន កីឡាករ Kevin Ingreso បានយល់ព្រម ចូលរួមជាក្រុមបាល់ទាត់ Sri Pahang សមាជិកលីគកំពូលរបស់ប្រទេស ម៉ាឡេស៊ី ក្នុងលក្ខខណ្ឌខ្ចីជើង ក្រោយផុតកិច្ចសន្យាខ្ចីជើងពីក្រុម Samut Prakan City FC។ កីឡាករ Kevin Ingreso កើតនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៩៣ (អាយុ២៩ឆ្នាំ) កម្ពស់១ម៉ែត្រ៧៨ នាទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ដោយមានឪពុកជា អតីតកីឡាករជម្រើសជាតិហ្វីលីពីន និងម្តាយជាជនជាតិអាឡឺម៉ង់។ Kevin Ingreso គឺជាថ្នាលយុវជនរបស់ក្រុមបាល់ទាត់ Hamburger SV ចន្លោះឆ្នាំ ២០០៧-១៣ មុនផ្ទេរទៅកាន់ក្រុម VfR Neumünster លីគលំដាប់ទី៥ របស់ប្រទេសអាល្លឺម៉ង់ នៅឆ្នាំ ២០១៣-១៥ និងបន្តទៅកាន់ ក្រុម SV Drochtersen/Assel លីគលំដាប់ទី៤ នៅដើមឆ្នាំ ២០១៥។ លុះចុងឆ្នាំ ២០១៥ Kevin សម្រេចផ្លាស់ទៅលេង Ceres–Negros ឬ United City FC សមាជិកលីគកំពូលហ្វីលីពីន ចន្លោះឆ្នាំ ២០១៥-១៩ មុនចូលរួមជាក្រុម Buriram United FC ចន្លោះឆ្នាំ ២០១៩-២១ ខណ:ក្រុមបច្ចុប្បន្នរបស់គេគឺ BG Pathum United ប៉ុន្តែពុំមានឱកាស លេងទៀងទាត់ក៏ផ្លាស់ទៅកាន់ក្រុម Samut Prakan City FC ក្នុងលក្ខខណ្ឌខ្ចីជើង ចំនួន១រដូវកាល។ សម្រាប់ក្រុមជម្រើសជាតិ Kevin Ingreso ធ្លាប់លេងឲ្យ U១៥ អាល្លឺម៉ង់ ១ប្រកួតគត់ មុនប្តូរសញ្ជាតិមកលេងឲ្យឈុតធំហ្វីលីពីន នៅឆ្នាំ២០១៥ ដោយបង្ហាញខ្លួនបាន៣៥លើក ស៊ុតបាន៤គ្រាប់៕...
បាល់ទាត់

កម្ពុជា គឺជាក្រុមដែលទីម័រខាងកើត ធ្លាប់ឈ្នះច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ

8 months ago
8 months ago

កម្ពុជា គឺជាក្រុមដែលទីម័រខាងកើត ធ្លាប់ឈ្នះច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ

បាល់ទាត់
ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ទទួលស្វារគមន៍ក្រុមភ្ញៀវ ទីម័រខាងកើត ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៧:០០នាទីយប់ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតវគ្គជម្រុះ AFC Asian Cup ចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ មុនធ្វើដំណើរមកកាន់កម្ពុជា ក្រុមជម្រើសជាតិទីម័រខាងកើត ក្រោមការដឹកនាំរបស់លោក Fábio Magrão បានកំពុងបោះជំរុំហ្វឹកហាត់នៅប្រទេសកាតារ ហើយក៏បានណាត់ ក្រុមជម្រើសជាតិនេប៉ាល់ ប្រកួតមិត្តភាពនៅកីឡដ្ឋាន Grand Hamad Stadium កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ដោយបញ្ចប់លទ្ធផល ២-២។ បច្ចុប្បន្ន FIFA Ranking របស់ក្រុមជម្រើសជាតិទីម័រខាងកើត ស្ថិតនៅលេខរៀងទី១៩៨ ដោយពួកគេបានចូលរួមការប្រកួតលក្ខណ:អន្តរជាតិដំបូងនៅឆ្នាំ ២០០៣ ប៉ុន្តែជាលទ្ធផល រងបរាជ័យក្រោមថ្វីជើង ស្រីលង្កា ក្នុងលទ្ធផល ៣-២ នៅទីក្រុងកូឡុំបូ។ ចំពោះជ័យជម្នះដ៍ច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្រុមជម្រើស​ជាតិទីម័រខាងកើត គឺការឈ្នះ គោព្រៃកម្ពុជា ក្នុងលទ្ធផល ៥-១ នាទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១២ ខណ:ការចាញ់ដ៍ច្រើនបំផុតរបស់ទីម័រ គឺចាញ់អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ១០-០ លើទឹកដីរបស់ខ្លួន កាលពីឆ្នាំ ២០១៥៕  ...
បាល់ទាត់

Di Maria ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup នៅកាតា

8 months ago
8 months ago

Di Maria ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup នៅកាតា

បាល់ទាត់
ខ្សែរបម្រើរបស់អាហ្សង់ទីន កីឡាករ Angel Di Maria  ដែលសព្វថ្ងៃកំពុងប្រកបអាជីពនៅក្រុម Paris Saint Germain របស់បារាំង ​​​​បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសកាតាឆ្នាំនេះ។អតីតខ្សែបម្រើប្រយុទ្ទរបស់ក្រុមអធិរាជស Real Madrid និងក្រុមបីសាចក្រហម Manchester United រូបនេះ បានប្រាប់អ្នកយកព័ត៌មានមុនជំនួបរវាងក្រុមជម្រើសជាតិអាហ្សង់ទីន ជាមួយក្រុមជម្រើសជាតិអ៊ីតាលីនៅថ្ងៃ​​ពុធនេះ នៅ​កីឡដ្ឋាន Wembley ថា“បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ វាដល់ពេលហើយដែលខ្ញុំត្រូវសម្រាក ពីព្រោះមានយុវជនជាច្រើនដែលស្ថិតក្នុងកម្រិតអន្តរជាតិ ដែលកាន់តែមានភាពប្រសើរឡើង ហើយបន្តិចម្តងៗ ពួកគេនឹងបង្ហាញថាពួកគេស្ថិតក្នុងស្តង់ដារនេះ”។ កីឡាកររូបនេះវ័យ​៣៤​ឆ្នាំរូបនេះ ជាតូរអង្គសំខាន់របស់អាហ្សង់ទីន ដោយបានស៊ុតបញ្ចូលទីមួយគ្រាប់នៅវគ្គផ្ដាច់ព្រាត់ក្នុងជំនួបដែលអាហ្សង់ទីនបានយកឈ្នះប្រេស៊ីលក្នុងលទ្ធផល1-0 នឹងលើកពានរង្វាន់ Copa America និងជាការលើកពានធំជាលើកដំបូងក្នុងរយៈពេល 28 ឆ្នាំរបស់អាហ្សង់ទីន ។គួរបញ្ជាក់ថា Di Maria នឹងចាកចេញពី PSG នៅរដូវក្តៅនេះ បន្ទាប់ពីផុតកុងត្រាជាមួយក្លឹប ហើយកីឡាកររូបនេះមិនទាន់សម្រេចចិត្តថា នឹងចូលរួមជាមួយក្លឹបណានោះតេនៅរដូវកាលក្រោយ ប៉ុន្តែមានព័ត៌មានថា ក្រុមសេះបង្កង់ Juventus ចង់បានកីឡាកររូបនេះ។គួររំឡឹកផងដែរថា កីឡាករ Angel Di Maria លេង​ឱ្យ​ជម្រើស​ជាតិ​អាហ្សង់ទីនសរុបចំនួន ១២១​ប្រកួត និង​ស៊ុតបញ្ជូលទី​បាន ​២៤​គ្រាប់៕   ...
បាល់ទាត់

Messi បញ្ជាក់ថាកីឡាកររូបនេះ នឹងឈ្នះ Ballon dÓr

8 months ago
8 months ago

Messi បញ្ជាក់ថាកីឡាកររូបនេះ នឹងឈ្នះ Ballon dÓr

បាល់ទាត់
តារាឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករ Lionel Messi បានអះអាងថា ខ្សែរប្រយុទ្ធរបស់ ក្រុមអធិរាជស Real Madrid កីឡាករ Karim Benzema នឹងឈ្នះ ពានរង្វាន់ Ballon dÓr នៅឆ្នាំនេះ។ កីឡាករ Lionel Messi ដែលជាម្ចាស់ពាន Ballon dÓr 7សម័យកាល បាននិយាយថា៖ “ ខ្ញុំគិតថា វាគ្មានការសង្ស័យអ្វីនោះទេ។ វាបានបង្ហាញច្បាស់ហើយថា Benzema មានរដូវកាលដ៏ល្អរបស់គេ ហើយបញ្ចប់ទៅដោយឈ្នះពាន Champions League ទៀតផង”។ គួរបញ្ជាក់ថា កីឡាករ Karim Benzema​​ ពិតជាធ្វើបានល្អមែនទែននៅក្នុងរដូវកាលនេះ និងបានដើរតួនាទីយ៉ាងសំខាន់ដោយជួយអោយក្រុមអធិរាជស Real Madrid លើកពានរង្វាន់ La Liga និង UEFA Champions League ។ មិនតែប៉ុណ្ណោះបុរស់វ័យ៣៥ឆ្នាំរូបនេះ បានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនបំផុតនៅ La Liga និង UEFA Champions League ផងដែរក្នុងរដូវកាល ២០២១-២០២២ នេះ៕ ប្រភព​ ៖ Goal...