FC Sports logo
បាល់ទាត់

United មានឱកាស​ទាត់​សំដៅ​ទី Omonia ៣៤​ជើង ចុង​ក្រោយ​ចូល​តែ​មួយ​គ្រាប់​គត់

3 months ago
3 months ago

United មានឱកាស​ទាត់​សំដៅ​ទី Omonia ៣៤​ជើង ចុង​ក្រោយ​ចូល​តែ​មួយ​គ្រាប់​គត់

បាល់ទាត់
Manchester United បាន​យក​ឈ្នះ​ក្រុម Omonia Nicosia ដោយ​លទ្ធផល ១-០ ក្នុង​ពាន​រង្វាន់ Europa League សម្រាប់​ការ​ប្រកួត​ទី​៤​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល E។ការ​ប្រកួត​នេះ​ក្រុម​បិសាច​ក្រហម​​បាន​​លេង​គ្រប​លើ Omonia Nicosia ជា​ខ្លាំង ដោយ​គ្រប់គ្រង​បាល់​សរុប​ដល់​ទៅ​៧៨​% និង​មាន​ឱកាស​ទាត់​ដល់​ទៅ​៣៤​ជើង​ឯ​ណោះ។ យ៉ាងណាមិញ United រក​បាន​តែ​មួយ​គ្រាប់​គត់​ពី​ជា​ទាត់​បញ្ចូល​ទី​របស់​​កីឡាករ​បម្រុង McTominay នៅ​ម៉ោង​បន្ថែម​៩០+៣។ជ័យជម្នះ​នេះ​មាន​ន័យ​ថា United នៅ​តែ​គម្លាត​​៣​ពិន្ទុ​ក្រោម​ក្រុម​កំពូល​តារាង Real Sociedad ដែល​បាន​យក​ឈ្នះ Sheriff Tiraspol ៣-០។ Sociedad ធ្វើ​បាន​ល្អ​មែនទែន ពោល​៤​ប្រកួត​ក្នុង​ពូល​ពួក​គេ​ឈ្នះ​ទាំង​អស់​មាន​១២​ពិន្ទុ​ពេញ។ ក្នុង​ការ​ប្រកួត​ខាង​លើ​ អ្នក​ចាំ​ទី​របស់​ក្រុម Omonia Nicosia កីឡាករ Francis Uzoho បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង។ ក្នុង​ចំណោម​ការ​ទាត់​​​ចំ​ទី​​១២​ដង​របស់​​​​ Man Utd គេ​បាន​ជួយ​សង្គ្រោះ​បាន​១១​ដង​ទៅ​ហើយ​របូត​តែ​មួយ​គ្រាប់​គត់​ដែល​ជា​ការ​ទាត់​របស់ McTominay។ ​...
បាល់ទាត់

ចូលរួមទស្សនាបាល់ទាត់លីគកំពូលកម្ពុជាផ្ទាល់នៅកីឡដ្ឋាន មានឱកាសឈ្នះរង្វាន់ម៉ូតូពីក្រុមហ៊ុនម៉ូតូ Suzuki Cambodia

3 months ago
3 months ago

ចូលរួមទស្សនាបាល់ទាត់លីគកំពូលកម្ពុជាផ្ទាល់នៅកីឡដ្ឋាន មានឱកាសឈ្នះរង្វាន់ម៉ូតូពីក្រុមហ៊ុនម៉ូតូ Suzuki Cambodia

បាល់ទាត់
ពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ Cambodian Premier League ឆ្នាំ២០២២ សប្តាហ៍ទី២០ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ខាងមុខនេះ។ ចំពោះអ្នកគាំទ្រដែលចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋាន អាចនឹងមានឱកាសឈ្នះម៉ូតូដ៏ស្រស់ស្អាត ពីក្រុមហ៊ុនម៉ូតូ Suzuki Cambodia នៅអំឡុងពេលសម្រាកវគ្គទី១ គ្រប់ការប្រកួតទាំង៤ដូចជាកីឡាដ្ឋាន Cambodia Airways, កំពង់ស្ពឺ, ស្តាតចាស់ និងកីឡដ្ឋានស្វាយរៀង។ សម្រាប់កម្មវិធីប្រកួតសប្តាហ៍ទី២០៖- បឹងកេត vs គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន Cambodia Airway វេលាម៉ោង ៣:៤៥នាទីរសៀល- ព្រះខ័នរាជស្វាយរៀង vs អង្គរថាយហ្គឺរ នៅកីឡដ្ឋានស្វាយរៀង វេលាម៉ោង ៦:៣០នាទីល្ងាច- Tiffy Army vs វិសាខា នៅកីឡដ្ឋានស្តាតចាស់ វេលាម៉ោង ៦:៣០នាទីល្ងាច- ណាហ្គារើលដ៍ vs ភ្នំពេញក្រោន នៅកីឡដ្ឋានកំពង់ស្ពឺ វេលាម៉ោង ៦:៣០នាទីល្ងាច។   តារាងចំណាត់ថ្នាក់បណ្តោះអាសន្នគិតត្រឹមសប្តាហ៍ទី១៩៖    ...
បាល់ទាត់

វគ្គ​ផ្ដាច់ព្រ័ត្រ AFC Cup 2022 សម្រេចធ្វើ​នៅ​ទីក្រុង​កូឡាឡាំពួរ ​ប្រទេសម៉ាឡេស៊ី

3 months ago
3 months ago

វគ្គ​ផ្ដាច់ព្រ័ត្រ AFC Cup 2022 សម្រេចធ្វើ​នៅ​ទីក្រុង​កូឡាឡាំពួរ ​ប្រទេសម៉ាឡេស៊ី

បាល់ទាត់
វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់ AFC Cup 2022 ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) សម្រេច​ជ្រើសរើស​យក​ទីក្រុង​កូឡាឡាំពួរ ជា​ទីកន្លែង​ប្រកួត ហើយ​ថែម​ទាំង​ត្រៀម​ប្រើប្រាស់​​​វីដេអូ​ជំនួយការ​អាជ្ញាកណ្ដាល (VAR) ទៀត​ផង។ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​ខែ​តុលា ឆ្នាំ​២០២២ លើ​ទីលាន​កីឡដ្ឋាន Bukit Jalil National Stadium ដោយ​ក្រុម Kuala Lumpur City របស់​ម៉ាឡេស៊ី ប៉ះ​ក្រុម Al-Seeb របស់​អូម៉ង់។ ពានរង្វាន់​AFC Cup បាន​ធ្វើការ​ប្រកួត​ជម្រុះ​​ក្នុង​ចំណោម​ក្រុម​៤៤​មក​ពី​២៧​សហព័ន្ធ​​សមាជិក​ក្នុង​ទ្វីប​តាំង​ពី​ថ្ងៃ​ទី​​៥​ខែ​មេសា ឆ្នាំ​២០២២ មក​ ដោយ​មាន​ក្រុម​ចូលរួម​​ពី​៥​តំបន់​ក្នុង​ទ្វីប​រួម​មាន៖-អាស៊ី​ខាង​លិច៖ ១២​ប្រទេស-អាស៊ីខាងត្បូង៖ ៧ប្រទេស-អាស៊ីកណ្ដាល៖៦ប្រទេស-អាស៊ី​អាគ្នេយ៍ (អាស៊ាន)៖ ១២​ប្រទេស-អាស៊ី​ខាង​កើត៖ ១០​ប្រទេស ក្រុម​Al-Kuwait របស់​គុយវ៉ែត និង​ក្រុម Al-Quwa Al-Jawiyaរបស់​អ៊ីរ៉ាក់ ជា​អ្នក​ឈ្នះ​ពានរង្វាន់ AFC Cup បាន​ច្រើន​ជាង​គេ គិត​ចាប់​តាំង​ពី​ពានរង្វាន់​បង្កើត​ឡើង​ដំបូង​ពី​ឆ្នាំ​២០០៤ មក។ ចំណែក​ក្រុម Johor Darul Ta’zim របស់​ម៉ាឡេស៊ី ជា​ក្រុម​តំណាង​តំបន់​អាស៊ាន តែ​គត់​ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​ពានរង្វាន់​នេះ​គឺ​នៅ​ឆ្នាំ​២០១៥។ សម្រាប់​ឆ្នាំ​២០២២ នេះ​ក្រុម​ឈ្នះ​ជើង​ឯក​នឹង​ទទួល​បាន​ថវិកា​ចំនួន​១លាន​៥សែន​ដុល្លារ​អាមេរិក ហើយ​ក្រុម​ជើង​ឯក​រង​ទទួល​បាន​៧៥​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​ក្រុម​ជើង​ឯក​តាម​តំបន់ (Zone) នីមួយៗ​ទទួល​បាន​ទឹក​ប្រាក់ ១០ម៉ឺន​ដុល្លារ​អាមេរិក៕  ...
បាល់ទាត់

លីគកំពូលវៀតណាម V. League 1 ត្រៀមប្រើប្រាស់ VAR នៅឆ្នាំ ២០២៣ ខាងមុខ

3 months ago
3 months ago

លីគកំពូលវៀតណាម V. League 1 ត្រៀមប្រើប្រាស់ VAR នៅឆ្នាំ ២០២៣ ខាងមុខ

បាល់ទាត់
លីគកំពូលវៀតណាម V. League 1 គ្រោងនឹងប្រើប្រាស់ Video Assistant Referee (VAR) សម្រាប់រដូវកាលឆ្នាំ ២០២៣ ខាងមុខនេះ។ របាយការណ៍បានបង្ហាញថា សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បាននឹងកំពុងពិភាក្សាជាមួយក្រុមហ៊ុនភាគហ៊ុនកីឡាបាល់ទាត់អាជីពវៀតណាម (VPF​) ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទាក់ទងនឹងលទ្ធភាពនៃការអនុវត្តឡើងវិញនូវបច្ចេកវិទ្យាវីដេអូជំនួយការអាជ្ញាកណ្ដាល VAR នៅក្នុងលីគកំពូលរបស់ប្រទេសវៀតណាម។ កាលពីមុន បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ក្នុងឆ្នាំ ២០១៩ ប៉ុន្តែលីគត្រូវផ្អាកទៅវិញដោយសារតែបញ្ហាបច្ចេកទេស។ ក្នុងជំនួបនោះ អគ្គលេខាធិការ VFF លោក Le Hoai Anh បាននិយាយថា VAR អាចប្រើបានលុះត្រាតែ V. League បំពេញតម្រូវការទាក់ទងនឹងធនធាន មិនថាមានអាជ្ញាកណ្តាលដែលបានទទួលការបណ្តុះបណ្តាលគ្រប់គ្រាន់ ឬហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋាន។ មកដល់ពេលនេះលោក Bui Thi Thu Trang គឺជាអាជ្ញាកណ្តាល FIFA Elite តែមួយគត់របស់ប្រទេស ដែលមានន័យថាមន្ត្រីផ្សេងទៀតត្រូវតែទទួលបានការបណ្តុះបណ្តាល និងការគាំទ្របន្ថែម ដើម្បីយល់ពីការប្រើប្រាស់ VAR។ លើសពីនេះ លោក Le Hoai Anh បានចែករំលែកថា គម្រោង VAR សហការជាមួយ FIFA នឹងមានរយៈពេល ១៣ ខែ។ កាលវិភាគដែលលឿនបំផុតសម្រាប់វាត្រូវប្រើគឺដល់ដំណាច់ឆ្នាំ ២០២៣ ។ ការចំណាយដែលរំពឹងទុកដើម្បីដំណើរការប្រព័ន្ធ VAR ពេញលេញនៅក្នុង V. League 1 ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៧០ ពាន់លានដុង ឬប្រហែល ៣ លានអឺរ៉ូ។ វៀតណាមនឹងក្លាយជាលីគអាស៊ីអាគ្នេយ៍ទីពីរ បន្ទាប់ពី Thai League 1 របស់ថៃ ដើម្បីប្រើប្រាស់ VAR ក្នុងលីគបាល់ទាត់កំពូលរបស់ប្រទេសនេះ ប្រសិនបើគម្រោងនេះដំណើរការដូចការគ្រោងទុក៕...
បាល់ទាត់

អាហ្សង់ទីន​បារម្ភ​ Di Maria មិន​អាច​ទៅ​លេង​នៅ World Cup

3 months ago
3 months ago

អាហ្សង់ទីន​បារម្ភ​ Di Maria មិន​អាច​ទៅ​លេង​នៅ World Cup

បាល់ទាត់
ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​​កំពុង​បារម្ភ​មុន​ព្រឹត្តិការណ៍ World Cup មក​ដល់​ ដោយ​សារ​តែ​ខ្សែ​បម្រើ​ប្រយុទ្ធ Angel Dimaria មាន​បញ្ហា​របួស​សរសៃពួរ។ កីឡាករ​វ័យ​៣៤​ឆ្នាំ​បាន​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​ពី​ទីលាន​ ពេល​ដែល Juventus ប្រកួត​​ចាញ់ Maccabi Haifa ២-០ ក្នុង​ក្របខណ្ឌ Champions League។ ត្បិត​​តែ​មាន​វ័យ​ជ្រេ​បន្ត​តែ Di Maria នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ដដែល ដោយ​ Assist បាន​៣​គ្រាប់​ក្នុង​ការ​លេង​៤​ប្រកួត​នៅ UCL រដូវ​កាល​នេះ។គេ​ក៏​​ជា​កីឡាករ​នាំ​លេង​ដ៏​សំខាន់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ ហើយ​ក៏​ជា​អ្នក​រក​គ្រាប់​បាល់​​ជ័យជម្នះ​​ក្នុង​ពាន Copa America កាល​ពី​ឆ្នាំ​មុន​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ក្រុម​ប្រេស៊ីល​ផង​ដែរ។ ប៉ុន្តែ​របួស​សរសៃពួរ​​​មាន​ន័យ​ថា Di Maria អាច​នឹង​ខកខាន​ទៅ​លេង​ World Cup ប្រសិន​បើ​មិន​ជា​ទាន់​ពេល។ប្រភព​ពី The Sun បញ្ជាក់​ថា អតីត​កីឡាករ​របស់ PSG ខាង​លើ​ត្រូវ​សម្រាក​ច្រើន​សប្ដាហ៍។ ​នេះ​ជា​បញ្ហា​ថ្មី​មួយ​ទៀត​សម្រាប់​អាហ្សង់ទីន បន្ទាប់​ពី​កីឡាករ​ល្អ​ Paulo Dybala បាន​​រង​របួស​ដូច​គ្នា អំឡុង​ពេល Roma ប្រកួត​ជាមួយ Lecce៕ ...
បាល់ទាត់

Mohamed Salah ធ្វើ​បាន​កំណត់ត្រា​​ពិសេស​មួយ​នៅ UCL

3 months ago
3 months ago

Mohamed Salah ធ្វើ​បាន​កំណត់ត្រា​​ពិសេស​មួយ​នៅ UCL

បាល់ទាត់
ខ្សែ​បម្រើ​ប្រយុទ្ធ Mohamed Salah សាង​បាន​កំណត់ត្រា​​​ជា​កីឡាករ​ទាត់​បញ្ចូល​ទី Hat-Trick លឿន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ UCL ក្រោយ​ជួយ Liverpool ឈ្នះ Ranger ៧-១។ក្នុង​ការ​ប្រកួត​លេង​បាន​១៧​នាទី​ ខ្សែ​បម្រើ​ប្រយុទ្ធ Scott Arfield រក​បាន​គ្រាប់​នាំ​មុខ​ឲ្យ Ranger ប៉ុន្តែ​នាទី​បន្តបន្ទាប់​​ត្រូវ​បាន​ហង្សក្រហម​​វាយ​បក​វិញ​ដល់​ទៅ​៧​​គ្រាប់។ ខ្សែ​ប្រយុទ្ធ Roberto Firmino ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង​ជាប់​គ្នា​ ខណៈ Darwin Nunez ជា​អ្នក​សម្រេច​បាន​គ្រាប់​ទី​៣។Salah ដែល​ប្ដូរ​ចូល​ជំនួស Nunez ​នៅ​វគ្គ​ទី​ពីរ​​រក​បាន​គ្រាប់​បាល់​៣​គ្រាប់​ផ្ទួន​ៗ​ត្រឹម​តែ​៦​នាទី​ប៉ុណ្ណោះ ធ្វើ​ឲ្យ​គេ​​ក្លាយ​ជា​កីឡាករ​ទាត់​បញ្ចូល​ទី Hat-Trick លឿន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ UCL។ គ្រាប់​ចុង​ក្រោយ​របស់​​ក្រុម​លោក Klopp ធ្វើ​បាន​ដោយ​កីឡាករ Elliott។ជ័យជម្នះ​នេះ Liverpool ឈរ​នៅ​លេខ​២​ក្នុង​តារាង​ពិន្ទុ​ពូល​ A គម្លាត​ក្រោម​ក្រុម​កំពូល​តារាង Napoli ៣​ពិន្ទុ។ Ajax ស្ថិតនៅ​លេខ​៣ ខណៈ Ranger នៅ​បាត​តារាង​​គ្មាន​ពិន្ទុ​រាប៕ ​ ​​...
បាល់ទាត់

Barca ប្រឈម​ធ្លាក់​ទៅ Europa League ក្រោយ​លេង​ស្មើ​គ្នា​ជាមួយ Inter

3 months ago
3 months ago

Barca ប្រឈម​ធ្លាក់​ទៅ Europa League ក្រោយ​លេង​ស្មើ​គ្នា​ជាមួយ Inter

បាល់ទាត់
Barcelona កំពុង​ប្រឈម​ធ្លាក់​ទៅ​កាន់​ពាន​រង្វាន់ Europa League ក្រោយ​ប្រកួត​ស្មើ​គ្នា ៣-៣ ជាមួយ Inter Milan ក្នុង​​​ក្របខណ្ឌ​ Champions League កាល​ពី​​យប់​​មិញ។ក្នុង​ការ​ប្រកួត​​​ទី​​៤​នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល C រវាង Barca និង Inter កើត​មាន​គ្រាប់​បាល់​ដល់​​ទៅ​៦​គ្រាប់​ឯណោះ។ ក្រុម​ម្ចាស់​ផ្ទះ Barca ជា​អ្នក​រក​បាន​គ្រាប់​នាំ​មុខ​សម្រេច​ទី​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ Dembele មុន​ពេល Barella និង Martinez ទាត់​បញ្ចូល​ទី​ម្នាក់​មួយ​គ្រាប់​ជួយ Inter នាំ​មុខ​វិញ​ម្ដង ២-១។ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​ព្យាយាម​រក​បាន​គ្រាប់​តាម​ស្មើ មុន​ពេល Inter នាំ​មុខ ៣-២ ជា​ថ្មី​​រក​គ្រាប់​បាល់​ដោយ​កីឡាករ Gosens។ ការ​ប្រកួត​ឈាន​ដល់​នាទី​៩០+២ ទៅ​ហើយ Lewandowski ធ្វើ​បាន​គ្រាប់​ទី​ពីរ​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​នេះ​ជួយ​ក្រុម​លោក Xavi តាម​ស្មើ ៣-៣។យ៉ាងណា លទ្ធផល​ស្មើ​បែប​នេះ​​បាន​ជះ​ផល​អាក្រក់​មែនទែន​ដល់ Barcelona។ មាន​ន័យ​ថា ប្រសិន​បើ​ប្រកួត​ទី​៥ Inter ប្រកួត​ឈ្នះ​ក្រុម Viktoria Plzen ​ដែល​នៅ​ពូល C ជាមួយ​គ្នា នោះ Barca នឹង​ធ្លាក់​ទៅ​លេង​នៅ​ពាន​រង្វាន់ Europa League តែ​ម្ដង៕ ...
បាល់ទាត់

បឹងកេត ប៉ះ វិសាខា នៅវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup ថ្នាក់ជាតិឆ្នាំ ២០២២

3 months ago
3 months ago

បឹងកេត ប៉ះ វិសាខា នៅវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup ថ្នាក់ជាតិឆ្នាំ ២០២២

បាល់ទាត់
ក្លិបបាល់ទាត់វិសាខា ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២២ ក្រោយយកឈ្នះភ្នំពេញក្រោន ២-១ នៅជំនួបជើងទី២ នៅកីឡដ្ឋានព្រីសន៍ កាលពីយប់ថ្ងៃទី១២ ខែតុលា (សរុបទាំង២ជើង វិសាខា ឈ្នះ ភ្នំពេញក្រោន ៤-២)។ ចាប់តាំងពីពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ មក ហើយមានតែភ្នំពេញក្រោនប៉ុណ្ណោះ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៣ឆ្នាំជាប់ៗគ្នា ២០០៨, ២០០៩ និង ២០១០។ ខណ:ពេលនេះវិសាខាធ្វើបានដូចគ្នា ២០២០, ២០២១ និង ២០២២។ ចំណែកឯបឹងកេត ក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រដូចគ្នា ក្រោយយកឈ្នះអគ្គិសនីកម្ពុជា ២-០ នៅជំនួបជើងទី២ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា។ សរុបទាំង២ជើង បឹងកេត ឈ្នះ អគ្គិសនីកម្ពុជា ៥-០។ ដូច្នេះក្លិបបាល់ទាត់បឹងកេត នឹងត្រូវជួប វិសាខា ក្នុងជំនួបវគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃ​អាទិត្យ ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខណ:ទីលានមិនទាន់កំណត់នោះទេ រង់ចាំគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC ជាអ្នកសម្រេច៕    ...
បាល់ទាត់

លោក Felix Dalmas អតីតគ្រូជម្រើសជាតិកម្ពុជា ទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងកីឡាពីវិទ្យា ស្ថាន Johan Cruyff

3 months ago
3 months ago

លោក Felix Dalmas អតីតគ្រូជម្រើសជាតិកម្ពុជា ទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងកីឡាពីវិទ្យា ស្ថាន Johan Cruyff

បាល់ទាត់
អតីតគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas ជនជាតិអាហ្សង់ទីន បាន​បញ្ជាក់​លើ​គណនី​ហ្វេសប៊ុក​របស់​លោក នៅព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ ថា​លោក​ទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងកីឡាពីវិទ្យាស្ថាន Johan Cruyff នៅទីក្រុង Barcelona នៃប្រទេសអេស្ប៉ាញ។ ក្រោយ​ទទួល​បាន​សញ្ញាប័ត្រ​ បុរស​វ័យ​៣៤​ឆ្នាំ​រូប​នេះ​​បាន​លើក​ឡើង​ថា​​៖«សូម​ធ្វើការ​រួមគ្នា ឆ្ពោះ​ទៅ​​មុខ ក្នុង​​​ពិភពកីឡា។ បន្ត​រីក​ប្រឹងប្រែង​និង​រីកចម្រើន​ទាំង​អស់​គ្នា»។ គួរដឹងថាលោកគ្រូ Felix Dalmas ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជាចាប់តាំងពីឆ្នាំ២០១៨ ហើយអ្វីដែលអ្នកគាំទ្រកម្ពុជាចងចាំមិនភ្លេចនោះគឺ លោកបានឈរដឹកនាំកូនក្រុមទាំងមានបញ្ហារបួសជើងមិនទាន់វះកាត់ និងជួយក្រុមកម្ពុជាបំបែកប្រវត្តិសាស្រ្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Sea Games ២០១៩ នៅប្រទេសហ្វីលីពីន។ ប៉ុន្តែ​កិច្ចសន្យារបស់លោក Felix Dalmas បានផុតកាលពីខែសីហា ឆ្នាំ២០២០ ហើយ​​ក្រោយមក​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​តែងតាំងលោក Ryu Hiros គ្រូបង្វឹកជនជាតិជប៉ុន ជំនួសវិញ​សម្រាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិកម្ពុជា។ ក្រោយ​ចាកចេញ​ពី​ដឹកនាំ​ក្រុម​ជម្រើស​ជាតិកម្ពុជា លោក Felix Dalmas មិន​ទាន់​​មាន​ចូលរួម​​ដឹកនាំ​ក្រុម​ណាមួយ​ផ្សេង​ឡើយ អាច​ថា​លោក​សំងំ​សិក្សា រហូត​ចេញ​លទ្ធផល​ជា​ផ្លែផ្កា នៅ​​ពេល​នេះ​តែ​ម្តង។   គេនៅ​ចាំ​ថា​លោក Felix G. Dalmas ធ្លាប់​បាន​ឆ្លើយតប​ទៅ​កាន់​អ្នក​សារព័ត៌មាន​និង​អ្នក​គាំទ្រ​មួយ​ចំនួន​ ​ដោយ​គ្រា​មួយ​លោក​ មិន​បាន​​ការ​កោះហៅ​កីឡាករ​ឆ្នើមៗ​​មួយ​ចំនួន​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា មុន​ការ​ប្រកួត​អន្តរជាតិ​មក​ដល់ ដោយ​លោក​និយាយ​​ពាក្យ​មួយមាត់ថា៖«ទង់ជាតិរបស់អ្នក មានតម្លៃខ្ពស់ជាង Idol របស់អ្នក»។ ដោយ​ឡែក​វិទ្យាស្ថាន Johan Cruyff ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Barcelona ប្រទេស​អេស៉្បាញ គឺជាស្ថាប័នអប់រំមួយដែលបង្កើតឡើងដោយកីឡាករបាល់ទាត់សញ្ជាតិហូឡង់ Johan Cruyff ក្នុងគោលបំណងអប់រំអត្តពលិក កីឡា និងអ្នកជំនាញអាជីវកម្មក្នុងវិស័យគ្រប់គ្រងកីឡា៕  ...
បាល់ទាត់

Celtic គឺ​ជា​ក្រុម​ទី​មួយ​បាន​ធ្លាក់​ចេញ​ពី Champions League

3 months ago
3 months ago

Celtic គឺ​ជា​ក្រុម​ទី​មួយ​បាន​ធ្លាក់​ចេញ​ពី Champions League

បាល់ទាត់
ក្ដី​សង្ឃឹម​របស់​ក្រុម Celtic ​ក្នុង​ពាន​រង្វាន់ Champions League ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​ពួក​គេ​ប្រកួត​ចាញ់ RB Leipzig ២-០ កាល​ពី​យប់​មិញ។២​គ្រាប់​ជ័យជម្នះ​របស់ RB Leipzig ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Timo Werner និង​កីឡាករ​បម្រុង Emil Forsberg។ បរាជ័យ​នេះ​បាន​​ធ្វើ​ឲ្យ Celtic ស្ថិត​នៅ​បាត​តារាង​ពូល F មាន​តែ​​មួយ​ពិន្ទុ​គត់ ក្រោយ​​ឆ្លង​កាត់​៤​​ប្រកួត​​វគ្គ​សន្សំ​ពិន្ទុ។យ៉ាងណាមិញ Celtic នៅ​សល់​ឱកាស​ប្រជែង​​យក​តំណែង​លេខ​៣ ដើម្បី​មាន​ឱកាស​លេង​នៅ​ពាន Europa League។ ក្នុង​ពូល F បច្ចុប្បន្ន Real Madrid កំពុង​ឈរ​កំពូល​តារាង​​មាន​១០​ពិន្ទុ ខណៈ RB Leipzig នៅ​លេខ​ពីរ​មាន​៦​ពិន្ទុ ឯ Shakhta Donetsk នៅ​លេខ​បី។ ២​ប្រកួត​បន្ទាប់​របស់ Celtic ត្រូវ​តទល់​ជាមួយ Real Madrid និង Shakhta Donetsk។ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក Ange Postecoglou អ្នក​ចាត់​ការ​របស់ Celtic បាន​និយាយ​ថា ពិត​ជា​ខកចិត្ត​សម្រាប់​​អ្នក​គាំទ្រ​របស់​ក្លិប និង​​កីឡាករ​ដូច​គ្នា។ លោក​​​មើល​ឃើញ​​ថា​ក្រុម​បាន​​បង្ហាញ​ការ​ខិតខំ​ដើម្បី​ឈ្នះ​ការ​ប្រកួត ប៉ុន្តែ​ក្នុង​កម្រិត​ប្រកួត​បែប​នេះ​​ប្រសិន​បើ​​មិន​ចេះ​ចាប់​យក​ឱកាស​ទេ វា​ពិត​ជា​ពិបាក​​ក្នុង​ការ​បំប្លែង​វា​ទៅ​ជា​លទ្ធផល​ណាស់៕  ​...
បាល់ទាត់

Man City និង Real ជា​ពីរ​ក្រុម​ដំបូង​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ UCL

3 months ago
3 months ago

Man City និង Real ជា​ពីរ​ក្រុម​ដំបូង​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ UCL

បាល់ទាត់
ការ​ប្រកួត​ក្របខណ្ឌ Champions League រក​ឃើញ​ពីរ​ក្រុម​ដំបូង​បាន​ឡើង​ទៅ​​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ​​​នោះ​គឺ Manchester City និង Real Madrid ​​ក្រោយ​លេង​បាន​៤​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ។ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ Real Madrid បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ Shakhtar Donetsk ១-១។ ខ្សែ​បម្រើ Oleksandr Zubkov ជា​អ្នក​រក​គ្រាប់​​នាំ​មុខ​ឲ្យShakhtar នាទី​៤៦ ប៉ុន្តែ​ការ​ប្រកួត​ឈាន​ដល់​នាទី​៩០+៥​ទៅ​ហើយ ខ្សែ​ការពារ Rudiger រក​​បាន​គ្រាប់​តាម​ស្មើ​ឲ្យ Madrid វិញ។ ទទួល​បាន​​មួយ​ពិន្ទុ​បន្ថែម​នេះ​គ្រប់​គ្រាន់​ឲ្យ Madrid ​ឡើង​ទៅ​​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ និង​បន្ត​ឈរ​កំពូល​តារាង​ពូល F។Man City ក៏​​បាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ដូច​គ្នា ក្រោយ​ប្រកួត​ស្មើ​គ្នា​ជាមួយ Copehagen ០-០។ City មាន​ឱកាស​រក​បាន​គ្រាប់​ជ័យជម្នះ ប៉ុន្តែ​ខ្សែ​បម្រើ​ប្រយុទ្ធ Riyad Mahrez ទាត់​ប៉េណាល់ទីមិន​ចូល​​នៅ​នាទី​ទី​​២៥។ ត្បិត​ស្មើ​បែប​នេះ​ក្ដី តែ​ក្រុម​លោក Pep Guardiola ​​នៅ​តែ​បាន​ឡើង​ទៅ​កាន់​វគ្គ​​១៦​ក្រុម បន្ទាប់​ពី Sevilla មិន​អាច​​យក​ឈ្នះ Borussia Dortmund សម្រាប់​ការ​ប្រកួត​ក្នុង​ពូល G៕  ​...
បាល់ទាត់

ប្រទេសថៃ គ្រោងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះពានរង្វាន់ AFC Futsal Asian Cup ឆ្នាំ 2024

3 months ago
3 months ago

ប្រទេសថៃ គ្រោងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះពានរង្វាន់ AFC Futsal Asian Cup ឆ្នាំ 2024

បាល់ទាត់
បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ពានរង្វាន់​បាល់ទាត់​ហ្វូតសាល​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2022 AFC Futsal Asian Cup នៅ​ប្រទេស​គុយវែត ពេលនេះសមាគមបាល់ទាត់នៃប្រទេសថៃ (FAT) គ្រោងនឹងស្នើសុំទៅអាជ្ញាធរកីឡានៃប្រទេសថៃ សម្រាប់លទ្ធភាពនៃការធ្វើជាម្ចាស់ផ្ទះការប្រកួតបន្ទាប់នៃពានរង្វាន់ AFC Futsal Asian Cup នៅឆ្នាំ 2024។ លោក Adisak Benjasiriwan អនុប្រធានសមាគមកីឡាបាល់ទាត់ថៃ និងជាប្រធានក្រុម Futsal និង Beach Soccer របស់ប្រទេសថៃបានចែករំលែកថា លោកគ្រោងនឹងបន្តសំណើរក្នុងការអនុញ្ញាតឱ្យប្រទេសថៃធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ AFC Futsal Asian Cup 2024 នាពេលខាងមុខ។ ប្រទេស​ថៃ​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​ពាន​រង្វាន់ AFC Futsal Asian Cup ចំនួន​ពីរ​លើក​ក្នុង​ឆ្នាំ​ ២០០០ និង ​២០០៨។ ខណ:ឆ្នាំ ២០២២ រៀបចំនៅប្រទេសគុយវែត​ ថៃទទួលបានចំណាត់ថ្នាក់លេខ៤ អ៊ូបេគីស្ថានលេខ៣ អ៊ីរ៉ង់លេខ២ និងម្ចាស់ជើងឯកសាំម៉ូរ៉ៃជប៉ុន។ គួរដឹងថាពានរង្វាន់ AFC Futsal Cup នេះ​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​ ១៩៩៩ មក​​ដោយ​ដំបូង​រៀបចំ​រាល់​១ឆ្នាំ​ម្តង តែ​ក្រោយ​មក​​ប្តូរ​ជា​រៀបចំ​រាល់​២ឆ្នាំ​ម្តង​វិញ ខណៈ​ក្រុម​​អ៊ីរ៉ង់ ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ រហូត​ដល់​១២​លើក ហើយ​ជប៉ុន​ឈ្នះ​បាន​៤លើក៕    ...
បាល់ទាត់

ក្រុមហ៊ុនយក្ស Google បើកកិច្ចពិភាក្សាជាមួយ Spurs ដើម្បីដាក់ឈ្មោះកីឡដ្ឋានថ្មី Google Stadium

3 months ago
3 months ago

ក្រុមហ៊ុនយក្ស Google បើកកិច្ចពិភាក្សាជាមួយ Spurs ដើម្បីដាក់ឈ្មោះកីឡដ្ឋានថ្មី Google Stadium

បាល់ទាត់
ក្រុមហ៊ុនយក្ស Google បើកកិច្ចពិភាក្សាជាមួយក្លិប Tottenham Hotspur លើកិច្ចព្រមព្រៀងប្តូរឈ្មោះកីឡដ្ឋានក្រុមនៃក្របខណ្ឌ Premier League មួយនេះពី Tottenham Hotspur ទៅជា Google Stadium។ នេះបើតាមការផ្សាយរបស់កាសែត The Athletic។ Google បានបង្ហាញការចាប់អារម្មណ៍លើការដាក់ឈ្មោះ ក្រុមហ៊ុនខ្លួននៅកីឡដ្ឋានរបស់ Spurs ដែលមានមូលដ្ឋានក្នុងក្រុងឡុងដ៏ ក្នុងកិច្ចសន្យាតម្លៃប្រមាណ១ពាន់លានដុល្លារអាម៉េរិក។  បើទោះភាគីទាំងពីរ Google និងក្លិបមាន់ខ្នាយមាស ស្ថិតនៅតំណាក់កាលចរចាគ្នានៅឡើយក្តី ប៉ុន្តែ ត្រូវបានគេជឿជាក់ថា ម៉ាកយីហោរបស់ក្រុមហ៊ុនយក្សមួយនេះ នឹងត្រូវបង្ហាញលើផ្ទាំងឈ្មោះក្នុងកីឡដ្ឋានជាថ្មីថា Google Stadium។   កីឡដ្ឋាន Tottenham Hotspur ត្រូវបានជួសជុលសារជាថ្មីអំឡុងឆ្នាំ២០១៩ កាលនៅមានឈ្មោះថា White Hart Lane។ លោក Daniel Levy ប្រធានក្លិប Spurs លើកឡើងជុំវិញព័ត៌មានខាងលើថា បើក្រុមហ៊ុន Google ចង់ដាក់ឈ្មោះនៅកីឡដ្ឋានខ្លួន មិនលំបាកនោះទេ ដ្បិតពួកគេមានប្រាក់ច្រើន ស្របពេល Spurs បានបង្ហាញខ្លួននៅ Champions League ផង។   ការឧបត្ថម្ភនៅក្នុងវិស័យកីឡាមិនមែនជារឿងថ្មីសម្រាប់ Google ទេ។ ក្រុមហ៊ុនយក្សលើបណ្តាញអ៊ីនធឺណិតមួយនេះ មានការឧបត្ថម្ភស្រាប់នៅក្នុងក្របខណ្ឌបាល់បោះអាម៉េរិក NBA និង​ បេស្បល MLB ហើយកាលពីដើមឆ្នាំ២០២២នេះ ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមប្រណាំង McLaren នៃក្របខណ្ឌ Formula 1 ទៀតផង៕  ...
បាល់ទាត់

កីឡាករចំនួន៣រូបកំពុងប្រជែងតំណែង Top Scorers ពាន ​សម្តេច​វគ្គ៤ក្រុមចុងក្រោយ

3 months ago
3 months ago

កីឡាករចំនួន៣រូបកំពុងប្រជែងតំណែង Top Scorers ពាន ​សម្តេច​វគ្គ៤ក្រុមចុងក្រោយ

បាល់ទាត់
ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ ជើង​ឯក​ថ្នាក់​ជាតិ​​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២​ នឹងចាប់ផ្តើមនៅរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។ ខាងក្រោមនេះគឺជាកម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត «សប្តាហ៍ទី២៥»៖– អគ្គិសនីកម្ពុជា VS បឹងកេត នៅកីឡដ្ឋានអគ្គិសនី វេលាម៉ោង៣:០០នាទីរសៀល– វិសាខា VS ភ្នំពេញក្រោន នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៦:៣០នាទីរសៀល។ ខណ: កែវ សុខផេង របស់វិសាខា ស្ថិតក្នុងបញ្ជីកីឡាករទាត់បញ្ចូលទីច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី២១ វគ្គ៨ក្រុមចុងក្រោយ ជើងទី១ ចំនួន៥គ្រាប់។ រីឯកីឡាករស៊ុតបញ្ចូលទី ៤គ្រាប់ មានចំនួន២រូប៖– ស៊ិន កក្កដា សមាជិកក្លិបបាល់ទាត់វិសាខា– ម៉ាត់ នូរុណ សមាជិកក្លិបបាល់ទាត់បឹងកេត។ កីឡាករស៊ុតបញ្ចូលទី ៣គ្រាប់ មានចំនួន១រូប៖– ណារ៉ុង កក្កដា សមាជិកក្លិបបាល់ទាត់ Tiffy Army FC។ ខាងក្រោមនេះគឺជាកីឡាករស៊ុតបញ្ចូលទី ២គ្រាប់ មានដូចជា៖– លី មស្លីម សមាជិកក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ– នុប តុលា សមាជិកក្លិបបាល់ទាត់ណាហ្គារើលដ៍– សាន បូរ៉ា សមាជិកក្លិបបាល់ទាត់កោះកុង អេហ្វស៊ី– ឈួត ស៊ិនទៀង សមាជិកក្លិបបាល់ទាត់អគ្គិសនីកម្ពុជា– សារី តៃម៉ូ សមាជិកក្លិបបាល់ទាត់កោះកុង អេហ្វស៊ី– សារ៉េត គ្រីយ៉ា សមាជិកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង– សំអុល ទីណា សមាជិកក្លិបបាល់ទាត់ភ្នំពេញក្រោន៕  ...
បាល់ទាត់

នុះ! Dybala អាច​នឹង​មិន​បាន​ហោះ​ទៅ​ជាមួយ​អាហ្សង់ទីន​លេង​ពាន World Cup

3 months ago
3 months ago

នុះ! Dybala អាច​នឹង​មិន​បាន​ហោះ​ទៅ​ជាមួយ​អាហ្សង់ទីន​លេង​ពាន World Cup

បាល់ទាត់
ខ្សែ​បម្រើ​ប្រយុទ្ធ Paulo Dybala អាច​នឹង​មិន​បាន​លេង​នៅ​ព្រឹត្តិការណ៍ World Cup 2022 បន្ទាប់​ពី​​ទទួល​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​ជំនួប Romas ឈ្នះ ២-១ លើ Lecce កាល​ពី​ថ្ងៃ​អាទិត្យ​។Dybala ត្រូវ​បាន​ប្ដូរ​ចេញ បន្ទាប់​ពី​​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ពី​ការ​ទាត់​ប៉េណាល់ទី​នៅ​នាទី​៤៨​ ចាកចេញ​ពី​ទីលាន​​ដោយ​មាន​បញ្ហា​របួស​សាច់ដុំ។ បុគ្គលិក​ពេទ្យ​​ត្រូវ​បាន​គេ​ឃើញ​បាន​ស្អំ​ទឹកកក​​លើ​ភ្លៅ​ស្ដាំ​របស់ Dybala ខណៈ​លោក Jose Mourinho បាន​និយាយ​ថា គេ​អាច​នឹង​​សម្រាក​រហូត​ដល់​ដាច់​ឆ្នាំ​នេះ។ថ្លែង​ទៅ​កាន់​សារព័ត៌មាន DAZN បន្ទាប់​ពី Roma ឈ្នះ Mourinho និយាយ​ថា ស្ថានភាព Dybala ពេល​នេះ​មិន​ល្អ​ទេ។ លោក​មិនមែន​ជា​គ្រូពេទ្យ​ឡើយ តែ​តាម​បទពិសោធន៍​​​​ពី​អ្វី​ដែល​​​បាន​យល់​​ពី​ការ​និយាយ​របស់ Paulo ស្ថានភាព​​ពេល​នេះ​មិន​ស្រួល​ទេ។ ក្នុង​ការ​ប្រកួត​ខាង​លើ​ ក្រោយ​ទាត់​បញ្ចូល​​ទី​ កីឡាករ​វ័យ​២៨​ឆ្នាំ​មិន​បាន​អបអរ​​គ្រាប់​បាល់​របស់​ខ្លួន​ឡើយ ដោយ​បាន​ដើរ​ទៅ​កន្លែង​កៅអី​បម្រុង។ បន្ទាប​ពី​ប្ដូរ​ចេញ Dybala បាន​​អង្គុយ​យំ​លើ​កៅអី​បម្រុង​ដោយ​បារម្ភ​ពី​បញ្ហា​របួស​របស់​ខ្លួន។ ​នេះ​មាន​ន័យ​ថា ការ​ចូលរួម​របស់ Dybala នៅ World Cup 2022 ក្នុង​ប្រទេស​កាតា​កំពុង​ស្ថិត​ក្នុង​មន្ទិល៕ ​​​​...
បាល់ទាត់

កីឡាករ​សំខាន់​ ៤​នាក់​​របស់ PSG អវត្តមាន​ក្នុង​ជំនួប​ជាមួយ Benfica

3 months ago
3 months ago

កីឡាករ​សំខាន់​ ៤​នាក់​​របស់ PSG អវត្តមាន​ក្នុង​ជំនួប​ជាមួយ Benfica

បាល់ទាត់
ជំនួប​រវាង Paris St-Germain ទល់​នឹង Benfica ក្នុង​ក្របខណ្ឌ Champions League នៅ​យប់​នេះ​មិន​មាន​វត្តមាន​ខ្សែ​បម្រើ​ប្រយុទ្ធ Lionel Messi ឡើយ​ដោយ​សារ​មាន​​របួស​កំភួន​ជើង។ជំនួប​កាល​ពី​ជើង​មុន​ក្នុង​ទឹក​ដី​ប្រទេស​ព័រទុយហ្គាល់​ Messi រក​បាន​មួយ​គ្រាប់​ជួយ​ក្រុម​ស្មើ​គ្នា ១-១ ជាមួយ Benifca មុន​ពេល​ប្ដូរ​ចេញ​ដោយ​សារ​របួស។ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ក៏​បាន​អវត្តមាន​ការ​​ប្រកួត​ Ligue 1 កាល​​ពី​ថ្ងៃ​សៅរ៍ ពេល PSG ប្រកួត​ស្មើ​គ្នា ០-០ ជាមួយ Reims។ក្រៅ​ពី Messi កីឡាករ​សំខាន់​របស់ PSG ៣​រូប​ផ្សេង​ទៀត​ដូច​ជា Presnel Kimpembe, Nuno Mendes និង Renato Sanches សុទ្ធតែ​មិន​បាន​លេង​ដូច​គ្នា ព្រោះ​តែ​បញ្ហា​របួស។ PSG កំពុង​ស្ថិត​នៅ​កំពូល​តារាង​ពូល​ H មាន​៧​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​ពីរ Benfica ខណៈ Juventus នៅ​លេខ​បី និង Maccabi Haifa នៅ​លេខ​បួន។ការ​ប្រកួតរ​វាង Paris St-Germain នឹង Benfica ដើម្បី​ប្រជែង​យក​តំណែង​កំពូល​តារាង​ត្រូវ​លង​នៅ​កីឡដ្ឋាន Parc de Princes វេលា​ម៉ោង​២​រំលង​អាធ្រាត្រ៕  ...
បាល់ទាត់

Luis Diaz នឹង​មិន​អាច​លេង​ឲ្យ​ Liverpool រហូត​ដល់​ខែ​ធ្នូ

3 months ago
3 months ago

Luis Diaz នឹង​មិន​អាច​លេង​ឲ្យ​ Liverpool រហូត​ដល់​ខែ​ធ្នូ

បាល់ទាត់
ខ្សែ​ប្រយុទ្ធ​របស់ Liverpool កីឡាករ Luis Diaz នឹង​ត្រូវ​សម្រាក​រហូត​ដល់​ខែ​ធ្នូ បន្ទាប់​​ពី​មាន​បញ្ហា​​របួស​ជង្គង់​ក្នុង​ការ​ប្រកួត​ Premier League ចាញ់ Arsenal ៣-២ កាល​ពី​ថ្ងៃ​អាទិត្យ។ កីឡាករ​សញ្ជាតិ​កូឡុំប៊ី​​វ័យ​២៥​ឆ្នាំ​បាន​ស្កេន​​របួស​កាល​ពី​ថ្ងៃ​ច័ន្ទ​ដោយ​ឃើញ​ថា​មិន​ត្រូវ​ចាំ​បាច់​វះ​កាត់​ឡើយ តែ​​នឹង​មិន​អាច​លេង​ឲ្យ​ហង្សក្រហម​រហូត​ព្រឹត្តិការណ៍ World Cup ចប់។ Liverpool ​ត្រូវ​លេង​១០​ប្រកួត​ មុន​ពេល​​ក្លិប​កំពូល​របស់​អង់គ្លេស​​ត្រូវ​សម្រាក​ដើម្បី​ត្រៀម​ខ្លួន​​​លេង​ World Cup ដែល​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ខែ​វិច្ឆិកា។Liverpool នឹង​ត្រឡប់​មក​ប្រកួត​វិញ​​​ត្រូវ​ប៉ះ Aston Villa នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ។ Diaz ដែល​​កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​ត្រូវ​បាន​គេ​ឃើញ​ចាកចេញ​ពី​កីឡដ្ឋាន Emirate ដោយ​​ប្រើប្រាស់​ឈើ​ច្រត់​ពាក់​ខ្សែ​ការពារ​ជង្គង់។ ខ្សែ​ការពារ Alexander-Arnold ក៏​ត្រូវ​បាន​ប្ដូរ​​ចេញ​នៅ​វគ្គ​ទី​មួយ​ ក្រោយ​មាន​បញ្ហា​កជើង។ Liverpool នឹង​ត្រូវ​ធ្វើ​ដំណើរ​​ទៅ​ប៉ះ​ក្រុម Ranger នៅ​ថ្ងៃ​ពុធ​ស្អែក​ក្នុង​ពាន​រង្វាន់ Champions League ហើយ​បន្ទាប់​មក​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​ស្វាគមន៍​ក្រុម​ការពារ​តំណែង​ជើង​ឯក Manchester City ក្នុង​ក្របខណ្ឌ Premier League៕  ​​...
បាល់ទាត់

ក្រុម Albirex Niigata ​ឈ្នះជើង​ឯក​ពានរង្វាន់​លីគ​កំពូល​សិង្ហបុរី រដូវកាល​ឆ្នាំ​២០២២

3 months ago
3 months ago

ក្រុម Albirex Niigata ​ឈ្នះជើង​ឯក​ពានរង្វាន់​លីគ​កំពូល​សិង្ហបុរី រដូវកាល​ឆ្នាំ​២០២២

បាល់ទាត់
ក្លិប​បាល់ទាត់ Albirex Niigata Singapore FC បាន​គ្រង​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​សិង្ហបុរី (Singapore Premier League) រដូវកាល​ឆ្នាំ​២០២២ នេះ ខណៈជើងឯកឆ្នាំចាស់គឺ Lion City Sailors។ ពានរង្វាន់​លីគ​កំពូល​សិង្ហបុរី មាន​សមាជិក​៨ក្រុម ខណៈ​ប្រកួត​​វិលជុំ​ចំនួន​២១​ប្រកួត ហើយ​ក្រុម Albirex Niigata បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​បន្ទាប់​ពី​ឈ្នះ​បាន១៧លើក ស្មើ​៧លើក និង​ចាញ់២លើក ទាត់​បញ្ជូល​ទី​គេ​បាន​៨៤គ្រាប់ តែ​គេ​ទាត់​ចូល​វិញ​ចំនួន៣៧គ្រាប់។ ក្រុម​បាល់ទាត់ Warriors FC ជា​ក្រុម​ក្នុង​ស្រុក​ដែល​ឈ្នះ​ពានរង្វាន់ Singapore League នៅ​ឆ្នាំ​២០១៤ ហើយ​គិត​ពី​​ពេល​នោះ​មក​ក្រុម​បាល់តាត់ DPMM FC របស់​ប្រ៊ុយណេ យក​ឈ្នះ​ជើង​ឯក​បាន​២លើក ២០១៥​និង​២០១៩ និង​ក្រុម​បាល់ទាត់ Albirex Niigata (S) របស់​ជប៉ុន យក​ឈ្នះ​ជើង​ឯក​បាន ៤លើក​ផង​ដែរ​នៅ​ឆ្នាំ​២០១៦,២០១៧,២០១៨​, ​២០២០ និង ២០២២។ ក្នុង​នាម​ជា​ក្រុម​ជើង​ឯក​ក្រុម Albirex Niigata ទទួល​បាន​ប្រាក់​រង្វាន់ $150,000 មេដាយ​មាស​ម្នាក់១ និង​ពានរង្វាន់​ចំនួន១ ហើយ​ក្រុម​ជើង​ឯក​រង Lion City Sailors (S) ​ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​​ប្រាក់​រង្វាន់ $80,000 និង​ក្រុម​លេខ៣ Tampines Rovers FC ទទួល​បាន​មេដាយ​សំរឹទ្ធ​ម្នាក់១ និង​ទឹកប្រាក់​ $40,000៕  ...
កីឡាផ្សេងៗ

Max Verstappen ក្លាយជាម្ចាស់ជើងឯក Formula 1 ឆ្នាំ២០២២ ខណ:ការប្រកួតនៅសល់៤ទីលានទៀត

3 months ago
3 months ago

Max Verstappen ក្លាយជាម្ចាស់ជើងឯក Formula 1 ឆ្នាំ២០២២ ខណ:ការប្រកួតនៅសល់៤ទីលានទៀត

កីឡាផ្សេងៗ
Max Verstappen ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ប្រណាំងរថយន្ត Formula One ឆ្នាំ២០២២ ទាំងនៅសល់ការប្រកួត៤ទីលានទៀត។ Verstappen របស់ក្រុម Red Bull ការពារតំណែងជើងឯករបស់ខ្លួនបាន ក្រោយឈ្នះការប្រណាំងនៅកម្មវិធី Japanese Grand Prix ប្រទេសជប៉ុន នៅថ្ងៃទី៨ ខែតុលា។ នាការប្រណាំងនៅទីលានទី១៩ ម្ចាស់ការពារជើងឯក Verstappen អាចដណ្តើមបានជ័យជន្នះជាលើកទី១២របស់ខ្លួន ដោយប្រជែងឈ្នះមិត្តរួមក្រុម Sergio Perez និង Charles Leclerc​ របស់ក្រុម Ferrari ។ អ្នកប្រណាំងសញ្ជាតិហូឡង់រូបនេះ​ ប្រើថេរវេលា ៣ម៉ោង ១នាទី និង៤៤វិនាទី ក្នុងទីលានប្រណាំងដែលមានភ្លឿងធ្លាក់ខ្លាំង។  ជ័យជម្នះនៅជប៉ុននេះ បានជួយ Verstappen ក្លាយជាជើងឯក F1 រដូវកាល២០២២នេះតែម្តង ដោយសាររូបគេមានពិន្ទុនាំមុខដាច់ក្នុងតារាង។ ឆ្លងកាត់ការប្រណាំង១៩លើក  Verstappen វ័យ២៥ឆ្នាំ រកបាន៣៦៦ពិន្ទុ នាំមុខ Perez ដែលឈរលេខ២ រហូតដល់១១១៣ពិន្ទុ ខណៈការប្រណាំងសល់៤លើកទៀតប៉ុណ្ណោះ។ Verstappen ក៏បានក្លាយជាកីឡាករ១៧ ដែលឈ្នះពានរង្វាន់ប្រណាំងរថយន្តពិពលោក​ ឬកាំជ្រួចលើផ្ទៃរៀបចាប់ពី២លើកផងដែរ។ សម្រាប់ផ្នែកគ្រឿងម៉ាស៊ីនវិញ ក្រុមប្រណាំង Red Bull របស់ Verstappen និង​ Perez ក៏មានភាគរយខ្ពស់ដើម្បីគ្រងជើងឯក F1 រដូវកាលនេះផងដែរ។ គិតត្រឹមពេលនេះ Red Bull នាំមុខដាច់ក្នុងតារាង F1 ដោយរកបាន៦១៩ពិន្ទុ នាំមុខក្រុមលេខ២ Ferrari ដល់ទៅ១៦៥ពិន្ទុ។ Mercedes រក្សាចំណាត់ថ្នាក់លេខ៣ ដដែល ដោយរកបាន៣៨៧ពិន្ទុ៕  ...
បាល់ទាត់

យុវជនឡាវ ឆ្លងផុតវគ្គជម្រុះ AFC U17 Asian Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត

3 months ago
3 months ago

យុវជនឡាវ ឆ្លងផុតវគ្គជម្រុះ AFC U17 Asian Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត

បាល់ទាត់
ក្រុមជម្រើសជាតិឡាវអាយុក្រោម១៧ឆ្នាំ ក្រោមការដឹកនាំរបស់លោក Kanlaya Sysomvang ឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ AFF U17 Asian Cup 2023 ជាលើកដំបូងក្នុងប្រវិត្តសាស្រ្ត។ ក្រោយឆ្លងផុតវគ្គជម្រុះពូល I ដោយប្រកួតចំនួន៣លើក ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ ជាប់ក្រុមលេខ២ល្អប្រចាំពូល ពោលគឺផលសងគ្រាប់បាល់ល្អជាង ឥណ្ឌូនេស៊ី, បង់ក្លាដែស, អូម៉ង់ និង តួកមេនីស្ថាន។ ខណ:កម្ពុជាទទួលបាន​៣ពិន្ទុបង្គ្រប់​កិច្ច​មុន​ដំណើរ​វិលត្រឡប់មក​ប្រទេសវិញ ក្រោយឈ្នះ កោះម៉ារីយ៉ាណាខាងជើង ៤-០ ក្នុងការប្រកួតពូលG បន្ទាប់ពីចាញ់ចិន ៩-0 និងអូស្ត្រាលី ១០-០។ ក្រុមទាំង​១៦ដែល​បានទៅកាន់ជុំចុងក្រោយរួមមាន៖ ជប៉ុន, ម៉ាឡេស៊ី, កាតារ, អារ៉ាប៊ីសាអូឌីត, យ៉េមែន, វៀតណាម, អូស្ត្រាលី, តាហ្ស៊ីគីស្ថាន, អ៊ីរ៉ង់, អ៊ូសបេគីស្ថាន, កូរ៉េខាងត្បូង, ចិន, អាហ្វហ្គានីស្ថាន, ឥណ្ឌា, ថៃ និងឡាវ៕  ...